អីយ៉ាស! Song Joong Ki និង ​ភរិយា​ត្រៀម​ស្វាគមន៍​សមាជិក​ថ្មី​ចូល​គ្រួសារ

Vachana-Website-News-LUMEN-Ad-3

នៅថ្ងៃទី 8 ខែកក្កដានេះ ទីភ្នាក់ងារ HighZium Studio របស់ Song Joong Ki បានបញ្ជាក់ឲ្យដឹងថា “តារាសម្តែង Song Joong Ki កំពុងរំពឹងថា នឹងក្លាយជាឪពុកនៃកូនទីពីរក្នុងពេលឆាប់ៗនេះ ។

មិនតែប៉ុណ្ណោះ ក្នុងកំឡុងពេលថ្មីៗនេះ អ្នកគាំទ្រសង្កេតឃើញថា តារាប្រុសរូបនេះនៅតែមានភាពផ្អែមល្អែមជាមួយប្រពន្ធរបស់លោក ដោយតែងតែចំណាយពេលដើរលេង និង ប្រើជីវិតរស់នៅយ៉ាងមានក្តីសុខ។

គួររំលឹកផងដែរថា Song Joong Ki បានប្រកាសរៀបការជាមួយតារាសម្តែងជនជាតិអង់គ្លេស Katy Louise Saunders ក្នុងខែមករា ឆ្នាំ 2023 ហើយពួកគេបានស្វាគមន៍កូនប្រុសម្នាក់នៅខែមិថុនា ឆ្នាំ 2023 កន្លងទៅនេះ។

ទន្ទឹមនឹងនេះ មិនយូរប៉ុន្មាន ក៏មានដំណឹងដ៏ល្អមួយទៀតពីភ្នាក់ងារថា តារាប្រុសរូបនេះ កំពុង​ត្រៀម​ស្វាគមន៍​សមាជិក​ថ្មី​ចូល​គ្រួសារក្នុងពេលឆាប់ៗនេះ។

ប្រភព ៖ Soompi

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង