កាលពីយប់ថ្ងៃទី 6 លោក John Cena បានប្រកាសថា លោកនឹងចូលនិវត្តន៍ពីកីឡាចំបាប់នៅឆ្នាំក្រោយ បន្ទាប់ពីចាប់ផ្តើមអាជីពនេះ អស់រយៈពេលពីរទសវត្សរ៍នៅក្នុងសង្វៀន។
លើសពីនេះ លោកក៏បានថ្លែងសុន្ទរកថាអស់ពីចិត្តទៅកាន់កីឡដ្ឋានរបស់អ្នកគាំទ្រកីឡាចំបាប់របស់ពិភពលោកក្នុងទីក្រុង Toronto ដែលបានស្រែកហ៊ោដោយការខកចិត្តខណៈដែលលោក Jonh Cena បាននិយាយថារដូវកាល 2025 នឹងជាពេលចុងក្រោយរបស់លោកនៅលើសង្វៀន។
បន្ថែមពីនេះទៀត នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីព្រឹត្តិការណ៍នេះ Cena បានប្រាប់អ្នកយកព័ត៌មានថាគាត់មានអារម្មណ៍ថារាងកាយ “មិនសូវដូចកាលពីក្មេងឡើយ កម្លាំងក៏ខ្សោយ វ័យក៏ចំណាស់ ប៉ុន្តែមិនមែនជាមូលហេតុដែលធ្វើឲ្យគាត់ឈប់ពីកីឡាដែលគាត់ចូលចិត្តនោះទេ ប៉ុន្តែ គាត់គ្រាន់តែផ្លាស់ប្តូរអាជីពពីកីឡាបោកចំបាប់ ទៅជាតារាសម្តែងវិញតែប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ លោក Jonh Cena គឺធ្លាប់ជាម្ចាស់ជើងឯក WWE ចំនួន 16 សម័យកាល ដែលបានផ្ទុះឡើងនៅដើមទសវត្សរ៍ឆ្នាំ 2000 ក្នុងនាមជា “Doctor of Thuganomics” ដែលអ្នកគាំទ្រចូលចិត្តបំផុតដែលជាតួអង្គរ៉េបដែលពាក់ខ្សែសង្វាក់មាស និងមួកខាងក្រោយ ហើយលោកបានបន្តសម្ដែងតួល្បីៗផ្សេងទៀត ទាំងក្នុងសង្វៀន និងលើអេក្រង់ធំផងដែរ។
ប្រភព ៖ Eye Wintness News