អូ! HYBE ផលិត Light Stick ផ្លូវការរបស់ Team Korea សម្រាប់កីឡាអូឡាំពិក Paris 2024

Vachana-Webxsite-News-LUMEN-Ad

កាលពីដើមខែមីនា ក្រុមហ៊ុន HYBE បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមប្រឹក្សាកីឡាកូរ៉េ ដើម្បីសហការក្នុងការដឹកនាំវប្បធម៌អបអរសាទរក្នុងស្រុក និងអន្តរជាតិ និងរួមគ្នាលើកកម្ពស់វប្បធម៌កូរ៉េក្នុងអំឡុងពេលកីឡាអូឡាំពិក។

ជាផ្នែកនៃកិច្ចព្រមព្រៀង HYBE នឹងផ្គត់ផ្គង់ Light Stick ប្រហែល 5,000 ដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាផ្ទាល់ខ្លួន សហការជាមួយសិល្បករ HYBE លើខ្លឹមសារលើកទឹកចិត្ត នៃស្លាកសញ្ញា HYBE របស់សិល្បករនៅក្នុង Korea House ដែលនឹងត្រូវបានរៀបចំឡើងនៅទីក្រុងប៉ារីសក្នុងអំឡុងពេលកីឡាអូឡាំពិក។

ជាមួយគ្នានេះដែរ Light Stick របស់ Team Korea នឹងត្រូវបានបង្ហាញជាពីរកំណែគឺ TEAM KOREA OFFICIAL LIGHT STICK សម្រាប់សាធារណជនទូទៅ និង TEAM KOREA OFFICIAL DIGITAL FLAG សម្រាប់អត្តពលិក។

មួយវិញទៀត វាត្រូវបានប្រកាសផងដែរថា ក្រុម BSS (SEVENTEEN) នឹងចូលរួមក្នុងការប្រកួតប្រជែង លើកទឹកចិត្តសម្រាប់ Team Korea ដើម្បីបង្កើនភាពរីករាយបន្ថែមទៀត ។

ទន្ទឹមនឹងនេះដែរ វីដេអូលើកទឹកចិត្តរបស់ BSS ប្រើបទចម្រៀងដ៏ល្បីរបស់ពួកគេ “Fighting” នឹងត្រូវបានចេញផ្សាយនៅលើបណ្តាញសង្គមដូចជា Instagram របស់ក្រុមប្រឹក្សាកីឡាកូរ៉េ នៅថ្ងៃទី 10 ខែកក្កដាខាងមុខនេះ ហើយបន្ទាប់មកវីដេអូប្រកួតប្រជែងរបស់កីឡាករជម្រើសជាតិកូរ៉េនឹងត្រូវបានបង្ហោះជាបន្តបន្ទាប់។

ប្រភព ៖ Soompi

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង