អាហារ 4 ប្រភេទ ដែលមនុស្សចាស់មិនគួរទទួលទាន ជៀសវាងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព

Health

នៅ​ពេល​ដែល​អ្នក​ឈាន​ដល់​អាយុ 60 ឆ្នាំ ឬ ឈានចូលវ័យចំណាស់ ​សុខភាព និង រាងកាយរបស់អ្នកគឺជារឿងចាំបាច់បំផុត ដូច្នេះហើយ របបអាហារខ្លះអ្នកមិនគួរទទួលទាននោះទេ! ខាងក្រោមនេះជាអាហារ ទាំង 4 ប្រភេទ ដែលមនុស្សចាស់គួរតែជៀសវាង ៖

១. សណ្តែកបណ្តុះ
សណ្តែកបណ្តុះ ជាអាហារមួយដែលមានតិចតួច ហើយក៏ជាអាហារមួយដែលមិនសក្តិសមជាមួយមនុស្សចាស់ ឬអ្នកមានវ័យលើសពី ៦០ឆ្នាំផងដែរ។ ដូចនេះ ពេលយើងចាស់ ប្រព័ន្ធការពាររាងកាយចុះខ្សោយ ដូច្នេះការទទួលទាន សណ្តែកបណ្តុះ អាចធ្វើឱ្យមនុស្សចាស់ងាយប្រឈមនឹងជំងឺដែលបណ្តាលមកពីអាហារ។

២. សាច់កែច្នៃ
ប្រសិនបើអ្នកញ៉ាំសាច់កែច្នៃជាប្រចាំ អ្នកនឹងអាចបង្កើតឱកាសដ៏ល្អសម្រាប់ការរលាកនៅក្នុងខ្លួនរបស់អ្នក ដូច្នេះហើយព្យាយាមជ្រើសរើស គ្រាប់ធញ្ញជាតិ ផ្លែឈើ បន្លែ និងសាច់ស្រស់នឹងធ្វើឱ្យរាងកាយរបស់អ្នកកាន់តែមានថាមពលជាងមុន។

៣. នំដូណាត់
ប្រសិនបើអ្នកមានអាយុលើសពី 60 ឆ្នាំ ការញ៉ាំ នំកុម្មង់ ឬអាហារផ្អែមផ្សេងទៀត គឺជារឿងដ៏អាក្រក់បំផុតក្នុងការញ៉ាំ ព្រោះអាហារទាំងនេះត្រូវបានផ្សារភ្ជាប់ទៅនឹងកាឡូរីខ្ពស់ ខ្លាញ់ និងជាតិស្ករ ធ្វើឲ្យមានការលើសទម្ងន់ និងធាត់ អាចនឹងមានបញ្ហាបេះដូងផងដែរ។

៤. ប្រភេទអាហារបំពង ចៀន
អាហារដែលប្រើប្រាស់ខ្លាញ់ច្រើនដើម្បីបំពង ឬ ចៀន តែងតែជាអាហារមិនល្អសម្រាប់មនុស្សចាស់ ព្រោះមានកាឡូរីខ្ពស់ ជាតិខ្លាញ់ ដែលបង្កើនឲ្យមានហានិភ័យនៃជំងឺបេះដូង និង ជំងឺធាត់។

របបអាហារ គឺសំខាន់សម្រាប់មនុស្សគ្រប់វ័យមិនថាចាស់ ឬ ក្មេង គ្រាន់តែអាហារខ្លះមិនប៉ះពាល់ខ្លាំងប្រសិនបើវាស្ថិតនៅក្នុងវ័យដែលយើងអាចទទួលទានបាន ប៉ុន្តែសម្រាប់អាហារខ្លះវិញវាអាចនិង ប៉ះពាល់ពេញទំហឹងសម្រាប់សុខភាពរបស់យើងនៅពេលដែលយើងចាស់។

ប្រភព ៖ Eatthis.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង