នៅថ្ងៃទី 9 ខែកក្កដា Jennie បានទទួលស្គាល់ និងសុំទោសចំពោះការជក់បារី នៅបរិវេនក្នុងផ្ទះ។ នេះបើតាមសារព័ត៌មាន Xports News Odd Atelier បានចេញសេចក្តីថ្លែងការណ៍ ។
“សួស្តី នេះគឺផលិតកម្ម OA
ពួកយើងសូមទោសយ៉ាងស្មោះត្រង់ ទៅកាន់អ្នកដែលមិនស្រួលចិត្ត ជាមួយនឹងទង្វើររបស់ Jennie នៅក្នុងវីដេអូដែលបានផ្សព្វផ្សាយ ទៅនៅថ្ងៃទី02 កន្លងទៅនេះ។ Jennie បានទទួលស្គាល់ពីរឿងនេះ ហើយនាងពិតជាស្តាយក្រោយជាមួយនឹងកំហុសរបស់នាង ដែលជក់បារីអេឡិចត្រូនិច នៅក្នុងបរិវេណ indoor និងផ្តល់ភាពរអាក់រអួលដល់ក្រុមការងារ។ Jennie ផ្ទាល់ ក៏បានសុំទោសទៅកាន់ក្រុមការងារទាំងអស់ ដែលនៅទីនោះ។ ពួកយើងសូមអភ័យទោសទៅកាន់អ្នកគាំទ្រទាំងអស់របស់នាង ដែលបានខកចិត្តជាមួយរឿងនេះ។ ពួកយើងសង្ឃឹមថារឿងបែបនេះ នឹងមិនកើតឡើងម្តងទៀតនោះទេនាពេលអនាគត”
គួររំលឹកផងដែរថា មុននេះ Jennie គឺជាគោលដៅនៃការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីវីដេអូនៃការជក់បារី indoor របស់នាងត្រូវបានបង្ហោះចូលទៅក្នុង vlog របស់នាង។
ប្រភព៖ Koreaboo