នៅថ្ងៃទី 9 ខែកក្កដានេះ STARNEWS បានរាយការណ៍ថា Lee Kwang Soo និង Lee Dong Wook ចាប់ដៃគ្នាសម្តែងក្នុងរឿងភាគ tvN នាពេលខាងមុខនេះក្រោមចំណងជើង “Divorce Insurance” ។
ជាការឆ្លើយតបទៅនឹងរបាយការណ៍នេះ ភ្នាក់ងាររបស់ Lee Kwang Soo និង Dong Wook បានចែករំលែកថា “ពួកកេទាំងពីរបានទទួលការផ្តល់ជូនដើម្បីសម្តែងក្នុងរឿងនេះពិតមែន ហើយបច្ចុប្បន្នកំពុងពិនិត្យដោយភាពវិជ្ជមាន។
Divorce Insurance” នឹងប្រាប់ពីរឿងរ៉ាវរបស់បុរសម្នាក់ដែលធ្វើការនៅក្រុមអភិវឌ្ឍន៍ផលិតផលនៃក្រុមហ៊ុនធានារ៉ាប់រងមួយ ដោយរៀបចំផែនការធានារ៉ាប់រងទាក់ទងនឹងការលែងលះ។ លើសពីនេះរឿងនេះ ដឹកនាំដោយ Lee Won Suk ដែលទទួលបានការ Rate យ៉ាងខ្ពស់ជាមួយខ្សែភាពយន្តបែបកំប្លែង “Killing Romance”កាលពីមុន។
យ៉ាងណាមិញ ក៏មានសេចក្តីរាយការណ៍ថា Lee Dong Wook ត្រូវបានផ្តល់ជូនឱ្យដើរតួជា Noh Ki Joon ដែលជាអ្នកធានារ៉ាប់រងឥស្សរជនដែលបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យដ៏ល្បីនៅក្រៅប្រទេស ប៉ុន្តែបានឆ្លងកាត់ការលែងលះគ្នាចំនួនបីដង។
ដូច្នេះហើយ ជាមួយនឹងដំណឹងល្អនេះ Fan ក៏បានទន្ទឹងរង់ចាំ និង មានការរំភើបដោយសារតែសុទ្ធតែកំពូលតារាសម្តែងដែលល្អបំផុតរបស់អ្នកគាំទ្រ។
ប្រភព ៖ Soompi