នៅថ្ងៃទី 10 ខែកក្កដានេះ ភ្នាក់ងារ Big Picture ENT របស់ Jung Yoo Min បានចែករំលែកថា “Jung Yoo Min នឹងគ្រោងរៀបការនៅខែសីហាខាងមុខនេះ”។
យោងតាមរបាយការណ៍បញ្ជាក់ថា កូនកំលោះរបស់ Jung Yoo Min មិនមែនជាតារាល្បីអីនោះទេ ហើយពិធីមង្គលការរបស់ពួកគេ ក៏ធ្វើឡើងជាលក្ខណៈឯកជនផងដែរ ដោយចូលរួមតែគ្រួសារ និងមនុស្សជិតស្និទ្ធតែប៉ុណ្ណោះ។
គួររំលឹកផងដែរថា ថ្មីៗនេះ តារាស្រីរូបនេះបានសម្ដែងក្នុងរឿង “Connection” របស់ SBS ជា Choi Ji Yeon ហើយការបង្ហាញខ្លួនជាលើកដំបូងរបស់ Jung Yoo Min តាមរយៈរឿង “Holyland” ក្នុងឆ្នាំ 2012 និង ចូលរួមសម្តែងក្នុងរឿងជាច្រើនរួមមាន “Happy Home” “Love in the Moonlight” “Red Balloon” និង “Perfect Marriage Revenge” ជាដើម។
ប្រភព ៖ Koreaboo
បញ្ចេញមតិយោបល់