ចេញពីគុកភ្លាម Jung Joon young ត្រូវគេប្រទះឃើញក្នុងបារមួយនៅបារាំង និងដើរកុហកគេថាខ្លួនជាតារាល្បី

Entertainments-LUMEN

Jung Joon Young ដែលត្រូវបានដោះលែង កាលពីពេលថ្មីៗនេះ បន្ទាប់ពីជាប់ពន្ធនាគារ ពីបទឧក្រិដ្ឋផ្លូវភេទ ត្រូវបានគេប្រទះឃើញ នៅទីក្រុង Lyon ប្រទេសបារាំង។ ដែលកាលពីថ្ងៃទី 8 ខែកក្កដា អ្នកនិយមលេងអ៊ីនធើណែតម្នាក់ បានចែករំលែករូបថតនៅលើអ៊ីនធើណែត ដែលបង្ហាញពីរូបរាងបច្ចុប្បន្នរបស់ Jung Joon Young។

នៅក្នុងរូបថត Jung Joon Young ត្រូវបានគេឃើញមានសក់វែង និងពុកចង្ការ ថែមទាំងកំពុងញញឹមយ៉ាងស្រស់ទៀតផង។ អ្នកនិយមលេងអ៊ីនធើណែត ដែលបានបង្ហោះរូបថតនោះបានរៀបរាប់ថា “គាត់នៅបារមួយកន្លែងព្យាយាមចែចង់នារីៗ សុំគណនី Instagram របស់ពួកគេ ហើយនិយាយថាគាត់មានគម្រោងបើកភោជនីយដ្ឋានកូរ៉េ នៅទីក្រុងលីយ៉ុង ប្រទេសបារំាងនេះ មិនតែប៉ុណ្ណោះ Jung Joon Young ថែមទាំងបាន ណែនាំដោយ អះអាងថាជាតារាចម្រៀងល្បីមកពីកូរ៉េ” ។

បន្ទាប់ពីរបាយការណ៍ដំបូងនេះ វីដេអូបានលេចចេញបង្ហាញពី Jung Joon Young មានភាពស្និទ្ធស្នាល ជាមួយនារីៗនៅក្នុងក្លឹប។ ទន្ទឹមនឹងនេះដែរ Jung Joon Young ធ្លាប់បានព្យាយាមបើកភោជនីយដ្ឋាន នៅទីក្រុងប៉ារីសក្នុងឆ្នាំ 2018 ប៉ុន្តែផែនការបញ្ចប់វិញ ចំពេលមានរឿងអាស្រូវ Burning Sun ។ បន្ទាប់ពីការដោះលែងពីពន្ធនាគារ មានរបាយការណ៍ និងពាក្យចចាមអារ៉ាមថា Jung Joon Young គ្រោងនឹងធ្វើចំណាកស្រុក ទៅកាន់ប្រទេសមួយផ្សេងទៀត។

ភ្លាមៗអ្នក​លេង​អ៊ីនធើណែត​កូរ៉េ ​មាន​ការ​ងឿង​ឆ្ងល់​បន្ទាប់​ពី​បាន​ឃើញ​កន្លែង​លាក់​ខ្លួន​ របស់ Jung Joon Young និង​សកម្មភាព​បច្ចុប្បន្ន​នៅ​ប្រទេស​បារាំង។ មហាជនជាច្រើនបានចង្អុលបង្ហាញថា មនុស្សមិនអាចផ្លាស់ប្តូរទម្លាប់ចាស់បានទេ។ ពួកគេបានបញ្ចេញមតិ៖

«ខ្ញុំ​គិត​ថា​ការ​កាត់​ទោស​គាត់​ គឺ​ស្រាល​ពេក​សម្រាប់​អ្វី​ដែល​គាត់​បាន​ធ្វើ»

«ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​ទេ ព្រោះនេះជាឆ្កែជើងចាស់ ជាមួយនឹងល្បិចថ្មី»

«ហេតុអ្វីបានជា គាត់មិនទទួលបានខ្សែតាមដាននៅកជើង?»

ប្រភព៖ Allkpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង