ត្រៀមៗ! Moon Ga Young និង Choi Hyun Wook ចាប់ដៃគូជាមួយគ្នាសម្រាប់រឿងភាគមនោសញ្ចេតនាថ្មី

Vachana-cWebsite-News-LUMEN-Ad

យោងតាមរបាយការណ៍ផ្លូវការរបស់ ទូរទស្សន៍ tvN កាលពីថ្ងៃទី 12 ខែកក្កដា Moon Ga Young និង Choi Hyun Wook នឹង​សម្តែង​រួម​គ្នាមនោសញ្ចេតនាថ្មី ក្រោមចំណងជើង​​រឿង “Black Salt Dragon” ដែលនឹងចាក់ផ្សាយលើបណ្តាញនៅក្នុងឆមាសទីមួយនៃឆ្នាំ 2025 ។

លើសពីនេះ ដោយផ្អែកលើ webtoon ដ៏ពេញនិយមរឿង “Black Salt Dragon” នឹងប្រាប់ពីរឿងរ៉ាវស្នេហារបស់បុរស និងស្ត្រីដែលជួបគ្នាដំបូងតាមរយៈតួអង្គហ្គេមអនឡាញរបស់ពួកគេក្នុងថ្ងៃសិក្សា បន្ទាប់មកជួបគ្នាម្តងទៀតក្នុងជីវិតពិតក្នុងនាមជាចៅហ្វាយ និងបុគ្គលិក បន្ទាប់ពី16 ឆ្នាំក្រោយ។

បន្ថែមពីនេះ Moon Ga Young នឹងសម្តែងជា Baek Soo Jung ដែលជាបុគ្គលិកឧស្សាហ៍ព្យាយាម និងមានទេពកោសល្យពិសេសក្នុងការងាររបស់នាង។ រីឯ Choi Hyun Wook នឹងដើរតួជាអ្នកស្នងមរតករបស់ Chaebol លោក Ban Joo Yeon ដែលជានាយកផ្នែកផែនការយុទ្ធសាស្រ្តនៅ Yongsung Department Store ។

ទន្ទឹមនឹងនេះ ក្រោយពីមានការប្រកាសជាផ្លូវការបែបនេះ អ្នកគាំទ្រក៏មានអារម្មណ៍រំភើប និងកំពុងរង់ចាំយ៉ាងអន្ទះសារ ដើម្បីចង់ដឹងថាតើតារាសម្តែងទាំងពីររូបនេះ មានភាពស៊ីសង្វាក់គ្នាខ្លាំងបែបណាខ្លះ និង ដាក់មនោសញ្ចេតនាដល់កម្រិតណា។

ប្រភព ៖ Soompi

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង