កាលពីពេលថ្មីៗនេះ សមាជិក TWICE ត្រូវបានគេប្រទះឃើញនៅព្រលានយន្តហោះដែលធ្វើដំណើរទៅប្រទេសជប៉ុនមុនថ្ងៃ Special tour របស់ពួកគេ។
គួររំលឹកផងដែរថា វាជារឿងធម្មតា ដែលអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយបានថតរូបសមាជិកនៅឯអាកាសយានដ្ឋាន ហើយតែងតែចែករំលែកតាមអ៊ីនធើណែត។
ក្រោយពីរូបភាពទាំងអស់ត្រូវបានបង្ហោះលើប្រពន្ធ័អ៊ីនធើណែត រូបរាងថ្មីរបស់ Jeongyeon បានក្លាយជាប្រធានបទរិះគន់មួយដែល បានវាយប្រហារពីរូបរាងរបស់នាង ដោយយកទៅប្រៀបធៀបទៅនឹងរូបថតចាស់របស់នាង។
គួរបញ្ជាក់ផងដែរថា នៅឆ្នាំ 2021 Jeongyeon បានឈប់សម្រាកពីការងារជាបណ្តោះអាសន្ន ដោយសារតែមានជំងឺ និងការថប់បារម្ភ ចាប់ពីពេលនោះមក រូបរាងរបស់នាងមានការប្រែប្រួល ដោយធ្វើឲ្យមានការឡើងទម្ងន់ ប្រហែលមកពីផលប៉ះពាល់នៃថ្នាំរបស់នាង។
ដូច្នេះហើយ ការប្រែប្រួលនៃរូបរាងរបស់តារាស្រីរូបនេះត្រូវបានក្លាយជាគោលដៅនៃការស្អប់ និង ការរិះគន់ដោយសារតែទំហំរូបរាងរបស់នាងខុសពីមុន។
យ៉ាងណាមិញ តារាមិនមែនជាជនល្មើសឡើយ ទោះបីជារូបរាងរបស់ពួកគេប្រែជាលែងស្អាតដូចមុន ប៉ុន្តែអ្នកគាំទ្រពិតប្រាកដរបស់តារាស្រីរូបនេះ បានចេញមុខការពារពីការរិះគន់របស់អ្នកលេងអ៊ីនធើណែត ដោយបានលើកឡើងនូវចំនុចមួយចំនួនដូចជា
- – សូមកុំរិះគន់មនុស្សដោយផ្អែកលើរូបរាងរបស់ពួកគេ…ព្រោះមនុស្សគ្រប់រូបតែងតែឡើងទម្ងន់ជារឿងធម្មតា
- – តារាល្បីក៏ជាមនុស្សដែរ ពួកកគេទទួលបានការស្រលាញ់ច្រើនដោយសារតែអាជីព និងទេពកោសល្យរបស់ពួកគេ។
- – ខ្ញុំសង្ឃឹមថា Jeongyeon បន្តសប្បាយចិត្តជាមួយខ្លួនឯង។ ខ្ញុំស្រលាញ់នាង។” បើអ្នកទាំងអស់គ្នាឈប់គាំទ្រ idol របស់ខ្លួនដោយសារតែរូបរាង សម្រស់នោះ អ្នកប្រហែលជាមិនមែនជាអ្នកគាំទ្រពិតរបស់នាងទេ
ទន្ទឹមនឹងនេះ សង្ឃឹមថា Jeongyeon មិនបានបាក់ទឹកចិត្តចំពោះការរិះគន់ពីអ្នកលេងអ៊ីនធើណែតមួយចំនួនទៅចុះ ព្រោះនាងនៅមានអ្នកគាំទ្រ ស្រឡាញ់ចូលចិត្តនាងដដែលទោះបីជានាងប្រែប្រួលនៃរូបរាងក៏ដោយ។
ប្រភព ៖ Koreaboo