ឈប់ស្រឡាញ់គេម្នាក់ឯង Tao និង Xu Yiyang ប្រកាសទំនាក់ទំនងគ្នាជាសាធារណៈហើយ

Entertainments-LUMEN

អតីតសមាជិកក្រុម EXO លោក Tao (ត្រូវបានគេស្គាល់ថាជា Huang Zitao) និងអតីតអ្នកហ្វឹកហាត់ SM Entertainment គឺ Xu Yiyang មកពី SM Rookies បានប្រកាសជាផ្លូវការ នូវទំនាក់ទំនងរបស់ពួកគេហើយ។

កាល​ពី​ថ្ងៃ​ទី ១៤ ខែ​កក្កដា អ្នក​ទាំង​ពីរ​បាន​ចាប់​ផ្តើម​ទំនាក់​ទំនង ​របស់​ពួក​គេ​នៅ​លើ​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ចិន Douyin។

នៅក្នុងការបង្ហោះដាច់ដោយឡែក ពួកគេបានចែករំលែករូបថតពីរបីសន្លឹក ដែលថតនៅឆ្នេរមួយ។ Yiyang បាន​ដាក់​ចំណង​ជើង​លើ​រូប​ថត​ដែល​កាន់​ដៃ​គ្នា​ថា “​សេចក្តី​ប្រាថ្នា​នៅ​ពេល​ថ្ងៃ​លិច”។ ទន្ទឹមនឹងនោះ Tao បានបង្ហោះរូបភាពដ៏រ៉ូមែនទិករបស់ពួកគេ កំពុងឱនថើបដោយនិយាយយ៉ាងផ្អែមល្ហែមថា “សូមអោយពួកយើង ក្លាយជាខ្លួនឯងបែបនេះរហូត❤️”។

ទន្ទឹមនឹងនេះ ការ​ប្រកាស​របស់​ពួក​គេ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ ​សប្បាយ​ចិត្ត​ដែល​បាន​តាម​ដាន​ដំណើរ​នៃទំនាក់ទំនង របស់​ពួក​គេ​ ដោយអ្នកគាំទ្រទាំងអស់បាននាំគ្នា សរសេរសារជូនពរ និងអបអរសាទរគ្រប់ៗគ្នា។

គួររំលឹកផងដែរថា Tao និង Yiyang បានជួបគ្នានៅផលិតកម្ម SM Entertainment កាលពីឆ្នាំ 2014 នៅពេលដែលនាងនៅជាសិក្ខាកាម ហើយគាត់បានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងក្រុម EXO រួចហើយ។ បន្ទាប់ពីធ្វើការនៅប្រទេសកូរ៉េ ពួកគេបានត្រលប់ទៅប្រទេសចិនវិញ ដែលពួកគេបានចាប់ផ្តើមអាជីព ជោគជ័យនៅក្នុងឧស្សាហកម្មកម្សាន្តក្នុងស្រុក។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង