កាលពីថ្ងៃទី 8 ខែកក្កដា កន្លងទៅ មានការភ្ញាក់ផ្អើលមួយកើតឡើងចំពោះព័ត៌មាន ដែលថា HyunA បានបញ្ជាក់ថា នាងនឹងរៀបការជាមួយតារាប្រុសដ៏ល្បីឈ្មោះ Junhyung (HIGHLIGHT) បន្ទាប់ពីទាក់ទងគ្នាមិនដល់មួយឆ្នាំ។ គូស្នេហ៍មួយគូនេះបានកំណត់ថ្ងៃរៀបការនៅថ្ងៃទី ១១ ខែតុលា ហើយពិធីមង្គលការនឹងប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល។
ក្រោយមក DAWN ដែលជាអតីតមិត្តប្រុសរបស់ HyunA ធ្វើឱ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ ដោយកាលពីពេលថ្មីៗនេះ យោងតាមគេហទំព័រ Koreaboo តារារ៉េបប្រុសរូបនេះ បានធ្វើសកម្មភាពមួយ ដើម្បីលុបរាល់ដានរបស់មិត្តស្រី ដែលខ្លួនធ្លាប់ស្រឡាញ់ខ្លាំង និងធ្លាប់បានសុំនាងរៀបការថែមទៀត។
យោងតាមស្ថិតិ ពីគេហទំព័រទិន្នន័យបណ្ដាញសង្គម DAWN បានលុបការបង្ហោះចំនួន 1,080 ដោយលុបចោលនូវរូបភាពចាស់ៗទាំងអស់ជាមួយ HyunA ។ ឥឡូវនេះ តារាប្រុសរូបនេះទុកការបង្ហោះតែ 15 ទាក់ទងនឹងសកម្មភាពទោលប៉ុណ្ណោះ។ អ្នកគាំទ្របាននិយាយថា DAWN ជូរចត់ពេកហើយ ដោយសារតែ HyunA យល់ព្រមរៀបការជាមួយមិត្តប្រុសថ្មី បន្ទាប់ពីស្រលាញ់គ្នាមិនដល់មួយឆ្នាំ ខណៈដែលនាងធ្លាប់បដិសេធសំណើររបស់គាត់ ទោះបីជាអ្នកទាំងពីរបានរួមរស់ជាមួយគ្នាអស់រយៈពេល 6 ឆ្នាំក៏ដោយ។
គួររំលឹកផងដែរថា កាលពីមុនបើទោះជារួមរស់ជាមួយគ្នា 6ឆ្នាំហើយក៏ដោយ ប៉ុន្តែគូស្នេហ៍មួយគូនេះមានទស្សនៈខុសគ្នា លើអាពាហ៍ពិពាហ៍។ ខណៈពេលដែល DAWN ពិតជាចង់រៀបការជាមួយមិត្តស្រីរបស់គាត់ តែ HyunA មានការស្ទាក់ស្ទើរ។ មិនយូរប៉ុន្មានបន្ទាប់ពី DAWN ចូលប្រឡូកក្នុងកម្មវិធី Radio Star តារាចម្រៀងស្រីស៊ិចស៊ីរូបនេះ ក៏បានលេចមុខក្នុងកម្មវិធីនេះ និងបានទម្លាយព័ត៌មានគួរឲ្យភ្ញាក់ផ្អើល។
វាបានប្រែក្លាយថា DAWN បានស្នើសុំរៀបការ HyunA ប៉ុន្មានខែមុននេះ ប៉ុន្តែនាងបានបដិសេធ។ ហេតុផលរបស់ HyunA នៅពេលនោះគឺ នាងនៅមិនចង់រៀបការនៅឡើយទេ ព្រោះនាងនៅមានរឿងជាច្រើនដែលត្រូវព្រួយបារម្ភ។
បន្ថែមពីនេះ ទំនាក់ទំនងរបស់ HyunA របស់ Junhyung មិនទទួលបានការសាទរពីអ្នកគាំទ្រ និងមហាជននោះទេ ដោយសារតែតារាប្រុសរូបនេះ ជាប់មានទំនាក់ទំនងក្នុងរឿងក្តី Burning Sun ដែលជារឿងក្តីឧគ្រិដកម្មផ្លូវភេទ តែទោះជាយ៉ាងនេះក៏ HyunA នៅតែចង់រៀនការជាមួយ Junhyung។
ប្រភព៖ Lovekpop95