កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ Louis Koo និង Jessica Hsuan ផ្ទុះពាក្យចចាមអារ៉ាម ថាអ្នកទាំងពីរបានរៀបការជាមួយគ្នា ប៉ុន្តែមិនបានបើកចំហរ។
ក្រោយពីលេចលឺពាក្យចចាមអារ៉ាមបែបនេះហើយ តារាសម្តែងទាំងពីរបានផ្ទុះសំណើចយ៉ាងខ្លាំង និង បកស្រាយពីទំនាក់ទំនងរបស់ពួកគេ ដែលបានស្គាល់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
យោងតាមរបាយការណ៍របស់ Oriental Daily តារាទាំងពីរនេះ គឺជាមិត្តល្អនឹងគ្នាជាង 30 ឆ្នាំ បន្ទាប់ពីចាប់ដៃគូសម្តែងជាមួយគ្នាតាំងពីឆ្នាំ 1994 ។ លើសពីនេះ កាលពីខែកុម្ភៈ Louis Koo និង Jessica Hsuan បានចូលរួមក្នុងកម្មវិធី fan meeting ដោយធ្វើឲ្យអ្នកគាំទ្រ ច្រឡំថាពួកគេបានរៀបការហើយមានកូនជាមួយគ្នាទៀត។
ទន្ទឹមនឹងនោះ តារាសម្តែង Louis Koo បកស្រាយថា លោកចាត់ទុក Jessica ជាបងស្រីរបស់គាត់ ទោះបីជាលោកអាយុប្អូនត្រឹមតែ 2 ខែក៏ពិតមែន ដូច្នេះហើយ សូមអ្នកគាំទ្រទាំងអស់ឈប់ភាន់ច្រឡំទៀត។
ប្រភព ៖ Y’hoo