ទស្សនាវដ្ដី ‘GQ Korea’ បានចេញផ្សាយរូបភាព សម្រាប់ខែសីហាខាងមុខនេះ ដែលមានលក្ខណៈពិសេសរបស់ Cha Eun Woo ដោយសហការជាមួយម៉ាកយីហោប្រណីត ដ៏ល្បីល្បាញ Saint Laurent ។
នៅថ្ងៃទី 16 ខែកក្កដា កន្លងទៅនេះ GQ Korea បានចេញផ្សាយគម្រប 3 សម្រាប់ការបោះពុម្ពខែសីហា។ Cha Eun Woo ត្រូវបានគេស្គាល់ដោយសារ រូបរាងដ៏ស្រស់សង្ហានិងល្អឥតខ្ចោះ ព្រមទាំងបុគ្គលិកលក្ខណៈដ៏គួរឱ្យទាក់ទាញរបស់គាត់ ដែលបង្កប់នូវភាពឆើតឆាយដ៏ទំនើបរបស់ Saint Laurent ដោយមិនបាច់ប្រឹងប្រែង។
ជាពិសេស Cha Eun Woo បានឆក់យកបេះដូងអ្នកគាំទ្រ ជាមួយនឹងឈុតដែលលោកស្លៀក និងវ៉ែនតាដ៏រលោងរបស់គាត់។ អ្នកនិយមលេងអ៊ីនធើណែតកូរ៉េ បានជក់ចិត្តនឹងភាពស្រស់ស្អាតរបស់ Cha Eun Woo ហើយបានបញ្ចេញមតិសរសើរលោកគ្រប់ៗគ្នា។
ប្រភព៖ Allkpop
បញ្ចេញមតិយោបល់