ផ្ទុះការវែកញែក! Gyuri សមាជិក KARA ប្រឈមមុខនឹងពាក្យចចាមអារ៉ាមមិនល្អជុំវិញការវះកាត់មុខរបស់នាង

Vachana-Website-News-LhUMEN-Ad

ក្នុងកំឡុងពលថ្មីៗនេះ Gyuri សមាជិក KARA កំពុងប្រឈមមុខនឹងពាក្យរិះគន់ពីអ្នកលេងអ៊ីនធើណែត បន្ទាប់ពីមានការវះកាត់មុខរួចហើយ។

យ៉ាងណាមិញ ដោយសារតែលឺពាក្យចចាមអារ៉ាមមិនល្អច្រើនពេក ធ្វើឲ្យភ្នាក់ងាររបស់តារាចម្រៀងរូបនេះ បានចេញសេចក្តីថ្លែងការណ៍មួយប្រាប់អ្នកគាំទ្រថា នាងត្រូវការការវះកាត់ដើម្បីជួសជុលមុខរបស់នាងឡើងវិញ ដូច្នេះហើយ កាលវិភាគរបស់នាង ដែលបានគ្រោងទុកសម្រាប់ខែកក្កដាត្រូវបានលុបចោល។

មិនតែប៉ុណ្ណោះ ជុំវិញការវះកាត់មុខរបស់តារាស្រី Gyuri ធ្វើឲ្យមានមតិសង្ស័យជាច្រើនថា អាចនឹងមានហេតុផលមួយចំនួនទៀត​នៅ​ពី​ក្រោយ​ការ​វះកាត់​របស់​តារា​រូប​នេះ។ លើសពីនេះ អ្នកលេងអ៊ីនធើណែតខ្លះ ក៏សង្ស័យថារបួសមុខរបស់នាងកើតឡើងដោយសារតែអំពើហិង្សាក្នុងគ្រួសារ មួយភាគទៀតចោទនាងថាបានធ្វើការវះកាត់កែសម្ផស្សក្នុងគោលបំណងយកការព្យាបាលរបួសបាំងមុខ។

គួររំលឹកផងដែរថា យោងតាមរបាយការណ៍ តារាសម្តែងស្រី Park Gyuri បានរងរបួសបាក់ឆ្អឹងថ្ពាល់ និងបាក់ឆ្អឹងគន្លង ដោយឧបទ្ទវហេតុនេះត្រូវបានបង្កឡើងពីការធ្លាក់ក្នុងអំឡុងពេល មានហាត់សមកាលវិភាគផ្ទាល់ខ្លួន’ ប៉ុន្តែព័ត៌មានលម្អិតជាក់លាក់មិនត្រូវបានបង្ហាញដើម្បីកុំឱ្យអ្នកគាំទ្រនិងមនុស្សនៅជុំវិញនាងមានការភ្ញាក់ផ្អើល។

ទន្ទឹមនឹងនេះ ដោយសារតែការ​បញ្ចេញ​មតិ​រិះគន់ និង និង​ពាក្យ​ចចាមអារ៉ាម​មិន​ពិត​ ហើយកាន់តែអាក្រក់ទៅៗ បាន​ឈាន​ដល់​កម្រិត​មួយ​ដែល​ភ្នាក់ងារ​របស់ Gyuri គឺ Big Boss Entertainment បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​ផ្លូវ​ការ ដោយ​ព្រមាន​អ្នក​លេង​អ៊ីនធើណែតពីវិធានការ​ផ្លូវ​ច្បាប់។

ប្រភព​​៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង