ខ្សែភាពយន្តមនោសញ្ចេតនាថ្មីក្រោមចំណងជើង “Love in the Big City” ដែលសម្តែងដោយ Kim Go Eun និង Noh Sang Hyun បានបញ្ជាក់ពីថ្ងៃចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី 2 ខែតុលាខាងមុខនេះ បន្ទាប់ពីការចាក់បញ្ចាំងលើកដំបូងរបស់ខ្លួននៅឯមហោស្រពភាពយន្តអន្តរជាតិតូរ៉ុនតូ នៅថ្ងៃទី 13 ខែកញ្ញា។
មិនតែប៉ុណ្ណោះ Giovanna Fulvi អ្នកសរសេរកម្មវិធីអន្តរជាតិជាន់ខ្ពស់នៃ TIFF ក៏បានសរសើរខ្សែភាពយន្តនេះដោយនិយាយថា “‘Love in the Big City” ទាក់ទាញការចាប់អារម្មណ៍ពីដំណើររបស់បុគ្គលដែលស្វែងរកខ្លួនឯងនៅក្នុងបរិបទនៃបទដ្ឋានសង្គមរស់នៅរបស់មនុស្សសព្វថ្ងៃនេះ។
ទន្ទឹមនឹងនេះ ជាមួយនឹងការដឹកនាំសម្តែងដ៏ល្អឥតខ្ចោះ និងចេះបត់បែនរបស់ Lee Eon Hee លាយបញ្ចូលជាមួយនឹងជំនាញសម្ដែងរបស់ Kim Go Eun និង Noh Sang Hyun កាន់តែស៊ីចង្វាក់គ្នាទៀតនោះ ភាពយន្តនេះបានបង្កើតឲ្យមានភាពរំជើបរំជួល ស្ថានភាពយុវវ័យ អត្តសញ្ញាណរបស់មនុស្សម្នាក់ និងភាពស្មុគស្មាញនៃស្នេហា ជាមួយនឹងទស្សនវិស័យដ៏ទាក់ទាញនៅក្នុងសាច់រឿង ដូច្នេះហើយកុំភ្លេចត្រៀមមើលរឿងមួយនេះណា។
ប្រភព : Soompi