កាលពីថ្ងៃទី 25 ខែកក្កដា អ្នកនិយមលេងអ៊ីនធើណិតម្នាក់ បានបង្ហោះអំពីស្ថានភាពបច្ចុប្បន្ន នៃទម្រង់ Instagram របស់ Wonyoung ដោយចង្អុលបង្ហាញថា ការបង្ហោះចុងក្រោយរបស់នាង ស្រាប់តែមានស្លាកសញ្ញាព្រមានដែលមិននឹកស្មានដល់។ រង្វង់មូល ដែលរួមបញ្ចូលរូបភាពជាច្រើនដូចខាងក្រោម ត្រូវបានសម្គាល់សម្រាប់ការប្រើប្រាស់ AI usage។
ស្លាកសញ្ញាព្រមានបានពន្យល់ថា រូបភាពអាចត្រូវបានបង្កើត ឬកែសម្រួលដោយប្រើ AI usage។ វាក៏បានបន្ថែមថាស្លាកសញ្ញាព្រមានបែបនេះ ត្រូវបានផ្តល់ដោយស្វ័យប្រវត្តិទៅបង្ហោះ ដែលប្រព័ន្ធរបស់ Meta អាចកំណត់អត្តសញ្ញាណសញ្ញា AI ។
OP (ផ្ទាំងរូបភាពដើម) បានបន្ថែមថា Instagram យល់ច្រឡំថារូបភាពរបស់ Wonyoung គឺបង្កើតដោយ AI ដោយសារតែសម្រស់មិនធម្មតារបស់នាង។ មតិជាច្រើននៅក្រោមការបង្ហោះឥឡូវនេះ ហាក់ដូចជាយល់ស្របលើរឿងនេះ ដែលគ្រប់គ្នានិយាយថា “ជាមួយនឹងរូបភាពបែបនោះ នាងពិតជាអាចចាត់ទុកថាជា AI”។
ទោះជាយ៉ាងណាក៏ដោយ អ្នកខ្លះបានចង្អុលបង្ហាញថា អាចដោយសារតែនាងពិតជាបានប្រើឧបករណ៍ AI ដើម្បី edit រូបភាពរបស់នាង ហើយថែមទាំងបានចោទប្រកាន់នេះថា ជាយុទ្ធសាស្រ្តផ្សព្វផ្សាយថែមទៀត ថា “គ្រប់គ្នាដឹងរួចហើយថា Jang Wonyoung ស្អាត ដូច្នេះហើយក្រុមហ៊ុនកម្សាន្ត កំពុងទទួលការរិះគន់ចំពោះការព្យាយាមបង្ហោះវា” និង “វាមិនមែននិយាយអំពី AI ទេ។ វាបង្ហាញថា ប្រសិនបើមានការប្រើប្រាស់ AI ពិតប្រាកដដែលបានកត់ត្រានៅក្នុងឯកសាររូបថត។ អ្វីៗដូចជាការបំពេញផ្ទៃខាងក្រោយ ដោយស្វ័យប្រវត្តិនៅក្នុង Photoshop… វាមិនមានអ្វីទាក់ទងនឹងរូបរាងទេ…”។
ប្រភព៖ Koreaboo