ការរត់ Temple Run កំពុងក្លាយជា Trend ដ៏ពេញនិយមទាំងខ្មែរ និងបរទេស ថតរត់ក្នុងប្រាសាទពិតៗ នៅតំបន់អង្គរ

Entertainments-LUMEN

ប្រសិនបើលោកអ្នកមិនទាន់ដឹងទេ Temple Run គឺជាហ្គេមដ៏ពេញនិយមបំផុតមួយក្នុងពិភពលោក កាលពីមុន ដែលមានមនុស្សរាប់លាននាក់លេងហ្គេមមួយនេះ។ ហ្គេមនេះ គឺប្រៀបដូចជាបេសកកម្មដ៏សំខាន់មួយ នៃតួអង្គមួយ ដែលត្រូវរត់គេចពីសត្វគីងកុង ក្នុងប្រាសាទមួយទៅប្រាសាទមួយទៀត។

យ៉ាងណាមិញ ពេលនេះវាកំពុងក្លាយជា Trend ​ដ៏ពេញនិយម នៃការរត់ក្នុងជីវិតពិតជាក់ស្ដែង ក្នុងប្រាសាទពិតៗ ដូចនៅក្នុងហ្គេម Temple Run​ នៅឯតំបន់អង្គរ។ ក្នុងនោះ មិនថាភ្ញៀវទេសចរបរទេស ឬភ្ញៀវក្នុងស្រុកទេ បានរួមគ្នាធ្វើវីដេអូបែបនេះ នៅតំបន់ប្រាសាទអង្គរ ដូចជាប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទអង្គរជាដើម។

ការធ្វើបែបនេះនៅតាមប្រាសាទ នឹងក្លាយជាចំណែកមួយ ក្នុងការចូលរួមផ្សព្វផ្សាយអំពីប្រាសាទដ៏អច្ឆរិយរបស់កម្ពុជា ទៅកាន់ពិភពលោក ឲ្យជនបរទេសនៅបណ្ដាប្រទេសនានា កាន់តែស្គាល់ពីប្រទេសកម្ពុជា និងអាចទាក់ទាញពួកគេមកទស្សនាប្រាសាទ ដ៏អស្ចារ្យនៃកម្ពុជាដូចគ្នា។

មិនតែប៉ុណ្ណោះ សូម្បីសារព័ត៌មានដ៏ល្បីរបស់ប្រទេសសិង្ហបុរី The Straits Times ​ក៏បានផ្សព្វផ្សាយអំពី Trend​ មួយនេះដែរ ដោយពួកគេបានដាក់ចំណងជើងធំៗថា៖ «Real-life ‘Temple Run’ trend a tourism boost for Cambodia’s historic sites»​។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង