ពេញមួយល្ងាចថ្ងៃទី 1 ខែសីហា កន្លងទៅ អ្នកនិយមលេងអ៊ីនធើណែតកូរ៉េ មានការភ្ញាក់ផ្អើលជាមួយនឹងរូបថតដែលតារាសម្តែង Park Min Young បង្ហោះនៅលើ Instagram ដែលធ្វើឱ្យមាននិន្នាការព័ត៌មាន នៅលើកំពូលនៃគេហទំព័រ Naver ។

គេដឹងថាប៉ុន្មានថ្ងៃបន្ទាប់ពី KCON នៅទីក្រុង Los Angeles ទីបំផុតតារាស្រីរូបនេះ បានចែករំលែករូបភាពពីព្រឹត្តិការណ៍ និងនៅពីក្រោយឆាក ដែលអាចឱ្យមហាជនសរសើរពីសម្រស់ពិតរបស់នាង។ សូម្បីតែនៅក្នុងរូបថតដែលមិនបានកែសម្រួលក៏ដោយ ក៏ Park Min Young ជាថ្មីម្តងទៀតបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធើណែត មានការងឿងឆ្ងល់ជាមួយនឹងរូបរាងរបស់នាងដូចគ្នា។

ចំណុចលេចធ្លោនៃរូបថតទាំងនេះគឺ រាងកាយសមល្មមរបស់តារាស្រីរូបនេះ បើទោះជានាងត្រូវបានគេចាត់ទុកថាមានទម្ងន់មិនដល់ ៣៧ គីឡូក្រាមក៏ដោយ។ តែអ្នកគាំទ្របានសរសើរជើងរលោងដ៏ល្បីរបស់ Park Min Young ដូចដែលថតបានក្នុងការថតចំៗទាំងនេះ។

រូបភាពរបស់ Park Min Young បង្ហាញជើងរលោង និងមុខស្អាតរបស់នាង តាមរយៈកាមេរ៉ាទូរសព្ទ ទទួលបានការសរសើរពី Knetizens ដោយ SpoTV News ថែមទាំងហៅនាងថាជាតុក្កតាមានជីវិតទៀតផង។ ថ្វីត្បិតតែនាងមានទម្ងន់ត្រឹមតែ ៣៧គីឡូក្រាម ដែលមិនសមាមាត្រនឹងកម្ពស់ ១.៦៤ ម៉ែត្ររបស់នាងក៏ដោយ ក៏ Park Min Young នៅតែរក្សាបាននូវតុល្យភាពដ៏ល្អ។

ប្រភព៖ Kbizoom