![](https://vachanamedia.com/wp-content/uploads/2023/01/Vachana-Website-News-Entertainment-copy-1024x538.jpg)
ជិតដល់ចូលឆ្នាំចិនហើយ នៅតែអត់ទាន់ដឹងថាត្រូវធ្វើម្ហូបអីខ្លះមែនហេ៎? តោះថ្ងៃនេះ វចនា នឹងណែនាំពីមុខម្ហូបមួយចំនួនដែលឆ្ងាញ់ហើយថែមទាំងមានហុងស៊ុយល្អ និងពេញនិយមសម្រាប់ពិធីបុណ្យប្រពៃណីចិនថែមទៀតផង។
១ ត្រីចំហុយទឹកស៊ីអុីវ
វាជាមុខម្ហូបម្យ៉ាងដែលសាមញ្ញសម្រាប់ប្រជាជនខ្មែរ ប៉ុន្តែជាមុខម្ហូបប្រពៃណីរបស់ជនជាតិចិនដែលមានន័យថា ការកើនឡើងនៃ ភាពរុងរឿង ម្យ៉ាងទៀតវាងាយស្រួលធ្វើនឹងចំណេញពេលទៀតផង។
![](https://vachanamedia.com/wp-content/uploads/2023/01/IMG_9522.jpg)
២ ឆាមីដុំឬល្ពៅ
គឺជាម្ហូបឆាមួយទូទៅដែលងាយស្រួលធ្វើ និងចំណេញពេលវេលា ។វាថែមទាំងមានអត្ថន័យថា អាយុវែង មានសុភមង្គលបានយូរអង្វែងដែលជាទំនៀមទម្លាប់នៃការសែនម្ហូបសម្រាប់បុណ្យចូលឆ្នាំចិន។
![](https://vachanamedia.com/wp-content/uploads/2023/01/IMG_9521.jpg)
៣ នំប៉ាវចិន( គាវ )
ជានំគេតែងតែរៀបក្នុងពិធីបុណ្យចូលឆ្នាំចិន ព្រោះជានំដែលទ្រព្យហូរចូល នង លុយកាក់សម្រាប់មនុស្សគ្រប់រូប។ រីឯអត្ថន័យចំពោះប្រជាជនចិនវិញ មានន័យថា គឺជាទ្រព្យសម្បត្តិ ព្រោះវាមានរូបរាងដូចដុំមាសទើបពួកគេនិយមដាក់ក្នុងពិធីសែនដើម្បីទទួលបានមាសច្រើនជារៀងរាល់ឆ្នាំ។
![](https://vachanamedia.com/wp-content/uploads/2023/01/IMG_9516-2.jpg)
៤. ជ្រូកខ្វៃ
ជាគ្រឿងសំណែនម្យ៉ាងដែលពេញនិយមខ្លាំងសម្រាប់ប្រជាជនខ្មែរ ព្រោះន័យរបស់វាគឺជាការរកស៊ីមានបាន លុយហូរចូលដូចទឹក មានសេចក្តីសុខ មានភាពរីកចម្រើនទៅមុខ នឹង មានលាភសក្ការៈបន្តបន្ទាប់។
![](https://vachanamedia.com/wp-content/uploads/2023/01/IMAGE-2023-01-19-095340-edited.jpg)