ទាំងសង្ហា ទាំងឡូយ! Elio Kennedy Yoon កំពុងក្លាយជាតារាសម្បូរស្នេហ៍ល្បីខ្លាំងលើ TikTok

Vachana-Website-News-LUMEN-Ad

Elio Kennedy Yoon មានអាយុ ២៥ ឆ្នាំ គឺជា soloist មួយរូបក្នុងក្រុម The Dins ដែលត្រូវបានអ្នកគាំទ្រជាច្រើនស្គាល់តាមរយៈបណ្តាញសង្គម TikTok។

គួររំលឹកផងដែរថា ឃ្លីបមួយរបស់ Elio ត្រូវបានល្បីពេញពិភពលោក នៅពេល Elio និង The Dins កំពុងសម្តែងនៅ Osaka ប្រទេសជប៉ុន ។ ក្រោយមក មហាជន និង អ្នកគាំទ្របានឃើញ Elio ហើយប្លែកចិត្ត ព្រោះតែតារារូបនេះមានមន្តស្នេហ៍ មិនត្រឹមតែសង្ហា ស្អាត និង ឡូយទេ ប៉ុន្តែ Elio បានទាក់ទាញការចាប់អារម្មណ៍របស់អ្នកគាំទ្រ ដោយសារតែសម្លេងដ៏ស្រទន់ និង ពិរោះរបស់គាត់នៅពេលសម្តែង។

គិតត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ Elio មានអ្នកគាំទ្រនៅលើ Tiktok ជាង 800,000 នាក់ ហើយអ្វីដែលសំខាន់ គាត់ក៏ចូលចិត្តឆ្លើយតប comment របស់ Fan វិញដែរ នោះហើយជាហេតុដែលធ្វើឲ្យ Elio កាន់តែល្បីបន្ថែមទៀត។

ដោយសារតែសន្ទុះនៃការគាំទ្រកើនឡើង និង កំពុងរាយមន្តស្នេហ៍ពេញប្រពន្ធ័ TikTok មនុស្សជាច្រើនបានឆ្ងល់ថា តើ Elio ជាមនុស្សស្រី ឬជា មនុស្សប្រុស រហូតធ្វើឱ្យមានការជជែកវែកញែកពេញបណ្ដាញសង្គម TikTok ហើយចម្លើយដែរបានមក គឺ Elio កើតមកជាមនុស្សស្រី មិនមែនជាមនុស្សប្រុសឡើយ ប៉ុន្តែនៅខែមិថុនា កន្លងទៅ Elio ធ្វើការវះកាត់សុដន់ចេញ និង ចាប់ផ្តើមប្រែខ្លួនជាមនុស្សប្រុសពេញបរិបូណ៍។

ជាចុងក្រោយ ទោះបីជាតារារូបនេះមានការកែប្រែបែបណាចំពោះរាងកាយរបស់គាត់ ប៉ុន្តែ Elio តែងតែបង្កើតភាពស្និទ្ធិស្នាលជាមួយអ្នកគាំទ្រ និង ចេះការដាក់ខ្លួនជានិច្ច។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង