ក្នុងពេលថ្មីៗនេះ PLEDIS Entertainment បានចេញផ្សាយការប្រកាសជាភាសាអង់គ្លេសតាមរយៈ Weverse ទាក់ទងនឹងផែនការរបស់ SEVENTEEN សម្រាប់ឆ្នាំ 2024 នេះ។
ជាមួយគ្នានេះដែរ SEVENTEEN កំពុងរៀបចំសម្រាប់ការត្រលប់មកវិញ ដោយគ្រោងនឹងចេញ Mini Albums ទី 12 របស់ពួកគេនៅក្នុងខែតុលា ហើយបទចម្រៀងថ្មីនឹងជាផ្នែកមួយនៃបញ្ជីសម្រាប់ SEVENTEEN [RIGHT HERE] WORLD Tour នាពេលខាងមុខ។
លើសពីនេះ SEVENTEEN នឹងសម្តែងបទចម្រៀងថ្មីនៅលើ WORLD Tour របស់ពួកគេ ដែលមានចំណងជើង [RIGHT HERE] ដែលនឹងធ្វើឡើងនៅទូទាំងប្រទេសកូរ៉េ សហរដ្ឋអាមេរិក និងអាស៊ី ហើយពួកគេក៏នឹងធ្វើ WORLD Tour ក្នុងទីក្រុង Dome និងចេញអាល់ប៊ុមទោលនៅប្រទេសជប៉ុនតែម្តង។
ទន្ទឹមនឹងនេះ សមាជិក SEVENTEEN សូមផ្ញើក្តីស្រលាញ់ និងការអរគុណ ទៅកាន់អ្នកគាំទ្រ ជាមួយការត្រលប់មកវិញជាមួយនឹងការចេញ Albums ថ្មី និងធ្វើ WORLD Tour បន្ទាប់ពីរយៈពេលពីរឆ្នាំ។
ប្រភព ៖ Koreaboo