ស្នេហាផ្លេកបន្ទោរ តារាស្រីល្បីឈ្មោះនេះសារភាពថារៀបការនឹងស្វាមី ក្រោយស្គាល់គ្នាបាន 111ថ្ងៃ

Entertainments-LUMEN

កាលពីថ្ងៃទី 5 ខែសីហា តារាសម្តែងស្រី Park Tam Hee បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ Channel A’s Table For 4 ។ នៅថ្ងៃនេះ តារាស្រីរូបនេះបានចែករំលែកពីរបៀប ដែលនាងបានជួបស្វាមីរបស់នាង។ ដែលនៅក្នុងវគ្គនេះ Park Tam Hee បានទម្លាយថា នាងបានជួបស្វាមីរបស់នាងពេលដែលនាងទៅ blind date ហើយរូបនាងក៏មិនបានចាប់អារម្មណ៍លោក ពេលជួបគ្នាដំបូងដែរ។

បន្ទាប់មក តារាស្រីរូបនេះបានចែករំលែក អ្វីដែលបានផ្លាស់ប្តូរចិត្តរបស់នាង ដោយសារតែចរឹកនៃការតស៊ូរបស់ស្វាមីនាង។ បន្ទាប់មក Park Tam Hee បានបង្ហើបថា គូស្នេហ៍មួយគូនេះ បានណាត់ជួបគ្នារយៈពេលខ្លីប៉ុណ្ណោះ ហើយបានរៀបការនៅថ្ងៃទី 111 នៃការស្គាល់គ្នារបស់ពួកគេ។

ជាមួយគ្នានេះដែរ Park Tam Hee គឺជាតារាសម្តែងដែលបានសម្តែងក្នុងរឿង Be My Dream Family និង The Queen Returns ហើយ Park Tam Hee បាន​រៀបការ​ជាមួយ​អ្នកជំនួញ​ក្នុង​ឆ្នាំ 2008។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង