តារា​សម្ដែង Han Ji Min និង​ តារា​ចម្រៀង Jannabi Choi Jung Hoon បញ្ជាក់​ថា​ពួក​គេ​ Dating ជាផ្លូវការហើយ

Vachana-Website-News-bLUMEN-Ad

នៅថ្ងៃទី 8 ខែសីហា KST អ្នកតំណាងនៃផលិតកម្ម BH Entertainment របស់ Han Ji Min បានបញ្ជាក់ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយថា “វាជាការពិតដែល Han Ji Min និង Choi Jung Hoon ទើបតែចាប់ផ្តើមទាក់ទងគ្នាថ្មីៗនេះឯង។

មួយវិញទៀត អ្នកតំណាងរបស់ Peponi Music បាននិយាយជំនួសលោក Choi Jung Hoon ដោយបញ្ជាក់ថា ពួកគេស្គាល់គ្នាដំបូងតាមរយៈ ‘The Seasons – Choi Jung Hoon’s Night Garden’ ហើយថ្មីៗនេះ ពួកគេចាប់ផ្តើមមានទំនាក់ទំនងស្នេហា។

កាលពីខែសីហាឆ្នាំមុន Han Ji Min បានបង្ហាញខ្លួនជាពិធីករពិសេសក្នុងកម្មវិធីតន្ត្រី KBS2 ‘The Seasons – Choi Jung Hoon’s Night Garden’ ។ ក្នុងវគ្គនេះ Han Ji Min និង Choi Jung Hoon បានសម្តែងបទចម្រៀង “A Thought On An Autumn Night” របស់ Jannabi ។ លើសពីនេះ តារាទាំងពីរ កាន់តែមានភាពស្និទ្ធស្នាលពេលកំពុងហាត់សមលើឆាកតន្ត្រី។

ទន្ទឹមនឹងនោះ ដោយមិនចាំយូរ ភាគីទាំងសងខាងរបស់ Han Ji Min និង Choi Jung Hoon បានបញ្ជាក់ភ្លាមៗនូវព័ត៌មាននេះ ដើម្បីឆ្លើយតបទៅនឹងវីដេអូរបស់តារាទាំងពីរដួង ដែលទើបតែបង្ហោះនៅលើ SNS ។

ប្រភព ៖ AllKpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង