ក្រុមហ៊ុនរៀបចំកម្មវិធី TSV Management ថ្មីៗនេះបានប្រកាសតាមរយៈ Instagram Stories (@tsvmanagement) របស់ពួកគេថា ពួកគេនឹងរៀបចំព្រឹត្តិការណ៍ផ្តាច់មុខមួយ ដែលមានឈ្មោះថា ‘Burning Sun Surabaya’ ដែលមានអតីតសមាជិកក្រុម Big Bang Seungri ជាភ្ញៀវពិសេស។
ព្រឹត្តិការណ៍នេះគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី 31 ខែសីហា ឆ្នាំ 2024 នៅក្លឹប gentlemen’s club នៅទីក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី។
ការប្រកាសនេះ បានជំរុញឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារការជាប់ពាក់ព័ន្ធពីមុនរបស់ Seungri ជាមួយរឿងអាស្រូវ ‘Burning Sun’ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលនាំឱ្យគាត់ចាកចេញពីឧស្សាហកម្មកម្សាន្ត ហើយដោយសារតែភាពចម្រូងចម្រាស ជុំវិញឈ្មោះនៃព្រឹត្តិការណ៍នេះ ព្រឹត្តិការណ៍នេះត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង។
ជម្រើសនៃទីកន្លែង ក្លឹប gentlemen’s club និងម៉ាកយីហោនៃព្រឹត្តិការណ៍នេះ បានធ្វើឲ្យគ្រប់គ្នាហួសចិត្តយ៉ាងខ្លាំង នៅលើ Twitter អ្នកប្រើប្រាស់ជាច្រើន ក៏បានចោទប្រកាន់ថា gentlemen’s club នៅ Surabaya ត្រូវបានគ្រប់គ្រងដោយនាយកដើម ‘Burning Sun’ នៅក្នុងប្រទេសកូរ៉េទៀតផង។
ប្រភព៖ Allkpop