ធ្លាប់លឺពី ផ្សារមង្គលការ អត់? នៅចិនមានផ្សារដែលឪពុកម្តាយកាន់ប្រវត្តិរូបកូន ដើម្បីស្វែងរកកូនប្រសារ

Entertainments-LUMEN

នៅក្នុងទីក្រុងសៀងហៃ គេមានទីផ្សារអាពាហ៍ពិអាហ៍មួយ ដែលបើក​ពី​ថ្ងៃត្រង់ ​ដល់​ម៉ោង​៥​ល្ងាច រៀងរាល់​ថ្ងៃ​សៅរ៍ និង​អាទិត្យ ​ក្នុងសួន People’s Park (Renmin Park) ក្នុង​ស្រុក Huangpu។ ដែលប្រមូលផ្តុំទៅដោយឪពូកម្តាយជាច្រើន ស្វែងរកប្តី ឬប្រពន្ធ សម្រាប់កូនរបស់ពួកគេ។

ពេលចូលទៅក្នុងសួន អ្នកនឹងឃើញ ឆ័ត្រចម្រុះពណ៌រាប់សិប ដែលតម្រង់ជួរយ៉ាងស្អាត នៅលើឆ័ត្រនោះមានក្រដាសមួយ ជា “ប្រវត្តិរូបសង្ខេប” ដែលសរសេរដោយដៃរបស់កូនៗរបស់ពួកគេ នៅលើឆ័ត្ររបស់ពួកគេ ជាមួយនឹងក្តីសង្ឃឹម ក្នុងការស្វែងរក កូនប្រសា។ ឪពុកម្តាយខ្លះក៏មានរូបថតកូនៗរបស់ពួកគេផងដែរ ប្រសិនបើអ្នកចង់មើល។

នៅលើក្រដាសប្រវត្តិរូបមានដូចជា ឈ្មោះ អាយុ កម្ពស់ ការសិក្សា មុខរបរ ប្រាក់ចំណូលប្រចាំខែ និង Zodic sign ជាដើម។ នៅទីនោះមិនត្រឹមតែក្មេងៗទៅប៉ុណ្ណោះទេ វាក៏ពេញនិយមសម្រាប់ឪពុកម្តាយផ្សេងទៀត ដែលទៅស្វែងរកដៃគូសមរម្យសម្រាប់កូនៗរបស់ខ្លួនផងដែរ ប្រសិនបើឪពុកម្តាយណាម្នាក់ពេញចិត្ត នឹងមនុស្សក្នុងក្រដាស ឪពុកម្តាយទាំងសងខាងនឹងប្តូរលេខទូរស័ព្ទគ្នា ដើម្បីពិភាក្សារកថ្ងៃឲ្យកូនៗបានណាត់ជួបគ្នា។

ឪពុកម្តាយធ្វើបែបនេះ ក៏ព្រោះតែការឱ្យកូនរបស់ពួកគេរៀបការបានល្អ គឺជារឿងសំខាន់នៅក្នុងប្រទេសចិន។ ជាប្រពៃណី មាន “ចំណុចសំខាន់” ក្រៅផ្លូវការក្នុងជីវិត ដែលមនុស្សរំពឹងថាអ្នកនឹងឈានដល់ ដូចជារៀបការនៅអាយុ 25 ឆ្នាំ មានកូននៅអាយុ 27 ឆ្នាំ និងទិញផ្ទះមុនអាយុ 30 ឆ្នាំ។ ដូច្នេះហើយ ប្រសិនបើកូនប្រុស ឬកូនស្រី នៅតែនៅលីវក្នុងអាយុនោះ ពួកគេនឹងកាន់តែភ័យខ្លាច និងទទួលបានការបង្ខិតបង្ខំឲ្យមានដៃគូ ឬក៏អាចមានមុខនៅក្នុងផ្សារអាពាហ៍ពិពាហ៍ដ៏ពេញនិយមនេះផងដែរ។

ប្រភព៖ fionatravelsfromasia

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង