នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២៤ មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក ដាក់សម្ពោធឱ្យដំណើរការជាផ្លូវការនូវអគារថ្មីដើម្បីធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យមានបន្ទប់កាន់តែធំទូលាយ ប្រកបដោយផាសុកភាព ហើយបំពាក់ដោយប្រព័ន្ធសុវត្ថិភាព និងឧបករណ៏វេជ្ជសាស្ត្រទំនើបៗស្របតាមស្តង់ដាអន្តរជាតិ។
មន្ទីរពេទ្យអន្តរជាតិខេមា មានសេវាកម្មសំខាន់ៗរួមមាន៖ ព្យាបាលរបួសនិងសង្គ្រោះបន្ទាន់ ២៤ម៉ោងរៀងរាល់ថ្ងៃ ឯកទេសជំងឺទូទៅ ជំងឺកុមារ វះកាត់ទូទៅ ជំងឺតម្រងនោមនិងលាងឈាម ជំងឺបេះដូង ជំងឺក្រពះ ពោះវៀន និងថ្លើម ជំងឺទឹកនោមផ្អែមនិងជំងឺក្រពេញអ័រម៉ូន ផ្នែកវះកាត់មុខមាត់-ឆ្អឹងថ្គាមនិងបាក់បែកឆ្អឹង និង ឯកទេសជំងឺប្រព័ន្ធប្រសាទ វះកាត់ខួរក្បាលនិងឆ្អឹងខ្នង។
បន្ថែមពីលើនេះ មន្ទីរពេទ្យអន្តរជាតិខេមា បានបំពាក់នូវឧបករណ៍រូបភាពវេជ្ជសាស្ត្រទំនើប CT Scan 128 SLICE សម្រាប់រករោគវិនិច្ឆ័យដើម្បីជាជំនួយដល់គ្រូពេទ្យឯកទេសក្នុងការព្យាបាលជំងឺបានត្រឹមត្រូវ និងទាន់ពេលវេលា ជាពិសេសអាចថតឆ្លុះដល់ជំងឹសរសៃឈាម បេះដូង និងរកមូលហេតុនៃការស្ទះ ឬដាច់សរសៃឈាមក្នុងខួរក្បាល ។
ជាចុងក្រោយមន្ទីរពេទ្យអន្តរជាតិខេមា ក៏អរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនរបស់ខ្លួនដែលតែងតែជឿជាក់លើការផ្តល់សេវាកម្មពិនិត្យ ព្យាបាល និងថែទាំ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់បំផុត ។