នៅក្នុងពិភពកីឡា វាមិនមែនជារឿងចម្លែកទេ ដែលអត្តពលិកទទួលបានការចាប់អារម្មណ៍ពីជំនាញ និងសមិទ្ធិផលពិសេសរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកលេងកីឡាវាយសីវ័យក្មេងជនជាតិជប៉ុនម្នាក់ កំពុងបង្កើតចំណងជើងសម្រាប់ហេតុផលខុសគ្នាទាំងស្រុង ពោលគឺនាងស្រដៀងនឹង Hanni សមជិកក្រុម NewJean ។
Maya Taguchi កើតក្នុងឆ្នាំ 2005 ថ្មីៗនេះបានទាក់ទាញចំណាប់អារម្មណ៍ របស់អ្នកនិយមលេងអ៊ីនធើណែតកូរ៉េ នៅពេលដែលរូបថតរបស់នាងចាប់ផ្តើមចែកចាយ តាមអ៊ីនធឺណែត។ នាងបានដាក់ឈ្មោះឱ្យខ្លួនឯងរួចហើយថា ជាកីឡាករវាយសីដែលរំពឹងទុកបំផុត ដោយឈ្នះមេដាយមាសក្នុងការបង្ហាញខ្លួនជាលើកដំបូង ក្នុងព្រឹត្តិការណ៍ Junior Badminton World Championships។
ថ្វីបើនាងទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ក៏ដោយ Maya Taguchi មិនត្រូវបានជ្រើសរើសឱ្យតំណាងឱ្យប្រទេសជប៉ុន នៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំនេះទេ។ យ៉ាងណាមិញ នាងអាចធ្វើឱ្យមានការភ្ញាក់ផ្អើលជាច្រើន ក្នុងសហគមន៍អនឡាញដ៏ពេញនិយម ដោយមនុស្សជាច្រើនបាននិយាយថានាងស្រស់ស្អាតខ្លាំង និងជាពិសេសនាងមានមុខមាត់ដូច Hanni សមាជិកក្រុម NewJean ខ្លាំង នៅពេលដែលនាងញញឹម។
ប្រភព៖ Allkpop