អ្នកណាមិនដឹងថា Lee Dong Wook ប្រុសចាស់ អាយុ 42ឆ្នាំ ដែលនៅតែរក្សាភាព Single រហូតមកដល់បច្ចុប្បន្ន ក្រោយពេលដែលទំនាក់ទំនងរវាង Lee Dong-wook និង Bae Suzy គឺជាមនុស្សតែម្នាក់គត់ដែលត្រូវបានបញ្ជាក់ ដោយភ្នាក់ងាររបស់ពួកគេចាប់តាំងពី Dong-Wook បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ 1999 តែយ៉ាងណាមិញ ទំនាក់ទំនងនោះបានបញ្ចប់នៅក្នុងឆ្នាំ 2018 ។
ក្រោយមក តារាប្រុសរូបនេះគិតតែពីរក្សារូបរាងដ៏ស្រស់សង្ហា និងបំពេញការងារជាតារាសម្តែងរបស់ខ្លួន។ ទោះជាបែបនេះក៏ដោយ ខណៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានតារាៗជាច្រើនបានណាត់ជួប និងរៀបការជារឿង ជាពិសេសតារាម្នាក់ទៀតដែលមានឈ្មោះថា Lee Dong Wook ដូចគ្នានឹងលោកបានប្រកាសរៀបការ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំង តែក្រោយពីដឹងការពិត គ្រប់គ្នាក៏កាន់តែចោតសួរលោកបន្ថែមទៀតពីជីវិតស្នេហារបស់លោក។
ព្រោះតែភាពធុញទ្រាន lee dong wook ចេញមុខសារភាពលាតត្រដាងពីឧបសគ្គធំបំផុតក្នុងជីវិតស្នេហារបស់ខ្លួនថា “ខ្ញុំគិតថា ខ្ញុំមិនអាចណាត់ជួបនរណាបានទៀតទេ ព្រោះខ្ញុំពិតជាខ្ជិលណាស់។ អ្នកដឹងទេថា ដើម្បីណាត់ជួបគ្នា មានស្នេហា អ្នកត្រូវធ្វើជាមិត្តនឹងមនុស្សម្នាក់នោះសិន។
ខ្ញុំមិនចាំថាត្រូវធ្វើបែបណាខ្លះទេ ព្រោះខ្ញុំមិនដែលធ្វើវាយូរមកហើយ” ភ្លាមៗនៅពេលដែលគេសួរបន្ថែមថា ចុះលោកចង់ Dating ទេ Lee Dong Wook ឆ្លើយតាមត្រង់ថា “ខ្ញុំចង់ date ប៉ុន្តែខ្ញុំខ្ចិល”។ ពាក្យសារភាពតាមត្រង់របស់លោក នាំភាពអស់សំណើចជាច្រើនដល់ហ្វេនៗ និងមហាជន ហើយអ្នកខ្លហថែមទៀតនិយាយថា ពួកគេក៏កំពុងតែស្ថិតក្នុងស្ថានភាពដូច Lee Dong Wook ថែមទៀត។