នៅក្នុងកម្មវិធី GlobalHealth Asia-Pacific Aesthetics & Wellness Summit, Conference & Awards 2024 វេជ្ជបណ្ឌិត ម៉ម គឹមអេង ត្រូវបានអញ្ជើញជាវាគ្មិន ដើម្បីចែករំលែកពីបទពិសោធន៍លើការវះកាត់ច្រមុះដោយឆ្អឹងជំនី ដែលជាភាសាអង់គ្លេសហៅថា Rhinoplasty Hybrid Technique Rib cartilage ទៅកាន់បណ្ដាក្រុមវេជ្ជបណ្ឌិតមកពីប្រទេសផ្សេងៗទៀត ដូចជា ម៉ាឡេស៊ី ថៃ វៀតណាម និងប្រទេសផ្សេងៗជាច្រើនទៀតដែលបានចូលរួម។
កម្មវិធីដ៏ធំនេះគឺបានរៀបចំឡើងដោយ GlobalHealth Asia-Pacific នៅទីក្រុងកូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២៤។
យ៉ាងណាមិញ មិនត្រឹមតែក្លាយជាវាគ្មិនចែករំលែកបទពិសោធន៍ និងតិចនិកពីការវះកាត់ជាង៥ឆ្នាំក្នុងកម្មវិធីដ៏ធំនេះទេ វេជ្ជបណ្ឌិត ម៉ម គឹមអេង វេជ្ជបណ្ឌិត គូរ ច័ន្ទសីលា និងវេជ្ជបណ្ឌិត គួច ច័ន្ទដាលីស ក៏បាននាំយកពាន 2024 COSMETIC AND PLASTIC SURGERY CLINIC OF THE YEAR IN CAMBODIA មកវិញទៀតផង ដែលនេះស្តែងឲ្យឃើញថាវិស័យវះកាត់កែសម្ផស្ស និងមិនវះកាត់នៅកម្ពុជាកាន់តែរីកចម្រើន និងទំនើប ហើយវេជ្ជបណ្ឌិតខ្មែរក៏មានសមត្ថភាព ចំណេះដឹងខ្ពស់ មិនចាញ់បណ្តាប្រទេសផ្សេងៗឡើយ។
ជាចុងក្រោយ វេជ្ជបណ្ឌិត ម៉ម គឹមអេង ក៏អរគុណទៅដល់អតិថិជនរបស់គ្លីនិក គ្រីស្តាល់ ទាំងអស់ដែលជឿជាក់ និងគាំទ្រតាំងពីគ្លីនិកចាប់ផ្តើមមករហូតដល់ពេលនេះ ព្រោះបើគ្មានអ្នកទាំងអស់គ្នាក៏គ្មានគ្លីនិក គ្រីស្តាល់ ដែរ។