ស្ងាត់ៗ Charlie Puth និងមិត្តស្រីរៀបការ លែងក្លាយជាកម្លោះឯការ ដូចហ្វេនៗ

Entertainments-LUMEN

Charlie Puth បានរៀបការជាមួយ Brooke Sansone នៅផ្ទះគ្រួសាររបស់គាត់ នៅ Montecito រដ្ឋ California ។

តន្ត្រីករវ័យ 32 ឆ្នាំរូបនេះ បានចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីប្រកាសថាគាត់បានរៀបការជាមួយអ្នកសម្របសម្រួល ទំនាក់ទំនងសាធារណៈ Brooke Sansone ដែលមានអាយុ 25 ឆ្នាំកាលពីដើមខែនេះ។

ទន្ទឹមនឹងរូបថតជាច្រើនសន្លឹក ក្នុងថ្ងៃរៀបការរបស់ពួកគេ Charlie បានសរសេរនៅលើ Caption ថា “ខ្ញុំស្រឡាញ់អ្នក Brooke… ខ្ញុំតែងតែស្រឡាញ់អ្នក នៅជាមួយអ្នក ខ្ញុំគឺជាមនុស្សល្អបំផុតរបស់ខ្ញុំ។ ខ្ញុំសន្យាថាខ្ញុំនឹងស្រលាញ់អ្នករាល់ថ្ងៃក្នុងជីវិតនេះ ហើយថែមទាំង នៅពេលយើងបន្តទៅថ្ងៃក្រោយទៀត។

គួររំលឹកផងដែរថា Charlie Puth  និងមិត្តស្រីបានរៀបការ បន្ទាប់ពីអ្នកទាំងពីភ្ជាប់ពាក្យ 1ឆ្នាំមុន។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង