អស្ចារ្យមែន! IU បង្កើត​ប្រវត្តិសាស្ត្រ​ជា​តារា​ចម្រៀង​ស្រី​ដំបូង​ដែល​បានធ្វើ solo concert ​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

Entertainments-LUMEN

កាលពីចុងសប្តាហ៍មុននេះ IU បានបញ្ចប់ការប្រគុំតន្ត្រីដ៏ធំរបស់នាងគឺ ‘2024 IU HEREH WORLD TOUR’ នៅកីឡដ្ឋាន Seoul World Cup ដែលត្រូវបានគេស្គាល់ថាជា “Sangam (Stadium)” ហើយក៏ជាកីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េផងដែរ។

លើសពីនេះ ការប្រគុំតន្ត្រីនេះបានធ្វើឡើងនៅពហុកីឡដ្ឋានដ៏ល្បីរបស់ទីក្រុងសេអ៊ូល ដែលមានកៅអីអង្គុយចំនួន 66,704 រួមទាំងកៅអី VIP ចំនួន 816 កៅអីសារព័ត៌មានចំនួន 754 និងបន្ទប់ឯកជនចំនួន 75 ទៀត ដែលជាកីឡដ្ឋានដ៏ធំបំផុតក្នុងប្រទេសកូរ៉េ និងជាកន្លែងប្រកួតបាល់ទាត់ដ៏ធំបំផុតមួយក្នុងចំនោមទីលានបាល់ទាត់ធំជាងគេទាំង 5 នៅអាស៊ីថែមទៀតផង។ 

បន្ថែមពីលើភាពជោគជ័យក្នុងវិស័យ Kpop  បច្ចុប្បន្ន IU ត្រូវបានគេទទួលស្គាល់ថាជាអ្នកចម្រៀងស្រីដំបូងគេ និងជា solo artistទី 3 ដែលបានសម្ដែង​ Concert នៅកន្លែងដ៏ធំនេះបន្ទាប់ពី G-Dragon និង Lim Young Woong ។

មិនតែប៉ុណ្ណោះ ក្នុងអំឡុងពេលនៃការប្រគុំតន្ត្រី IU បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងការចេញផ្សាយបទចម្រៀងថ្មីរបស់នាង “Bye Summer”ផងដែរ ជាហេតុនាំឲ្យព្រឹត្តិការណ៍​នេះ​ក៏​បាន​ទាក់ទាញ​ទស្សនិកជន​ដែល​ចូលរួម​  និង អ្នក​និយម​លេង​អ៊ីនធើណែត​បាន​អបអរ​សាទរ IU ដោយ​បាន​បន្សល់​ទុក​នូវ​សារសរសើរ​អស់​ពី​ចិត្ត ចំពោះ​ការ​ប្រគំ​តន្ត្រី​ដែល​មិន​អាច​បំភ្លេច​បានមួយនេះ។

ប្រភព ៖ AllKpop



បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង