10 យ៉ាងពី Jung Hae In ដែលអ្នកប្រហែលជាមិនបានដឹង

Entertainments-LUMEN

អ្នកដែលគាំទ្រវិស័យ Kdrama របស់ប្រទេសកូរ៉េ ប្រាកដណាស់ថាបានស្គាល់រួចមកហើយ អំពីតារាប្រុសល្បីឈ្មោះ Jung Hae In ដែលកើតនៅថ្ងៃទី 1 ខែមេសា ឆ្នាំ 1988 ធ្វើឲ្យលោកមានអាយុ 36ឆ្នាំក្នុងពេលនេះ ខណៈដែលតារាប្រុសរូបនេះស្ថិតក្នុងតារានិករ Aries លោកបានសម្តែងជាតួឯកក្នុងរឿងល្បីៗជាច្រើន ដូចជា Snow Drop និង Love Next Door ជាដើម។

បន្ទាប់ទៅទៀតនេះ យើងនឹងនាំអ្នកទាំងអស់គ្នាទៅដឹងបន្ថែមទៀត អំពី Jung Hae In ដែលអ្នកប្រហែលជាមិនបានដឹង៖

១. Jung Hae In មកពីគ្រួសារអ្នកមាន

គ្រួសាររបស់ Jung Hae In គឺជាត្រកូលដ៏ល្បីមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង៖ ជីតាដ៏អស្ចារ្យរបស់ Jung Hae In គឺ Jung Yakyong ដែលជាឥស្សរជនដ៏មានឥទ្ធិពលក្នុងសម័យ Joseon ដែលត្រូវបានទទួលស្គាល់សម្រាប់ស្នាដៃនិពន្ធរបស់គាត់ លើទស្សនវិជ្ជា វិទ្យាសាស្ត្រ និងរដ្ឋាភិបាល។ ចំណែក​ឪពុក​ម្តាយ​របស់ Jung Hae In គឺមាន​មន្ទីរពេទ្យមួយនៅ Sokor។ ដោយសារឪពុកម្តាយរបស់លោកឧស្សាហ៍រវល់ តារាប្រុសរូបនេះត្រូវបានជីដូនជីតារបស់គាត់ចិញ្ចឹមបីបាច់ជំនួស។

២. Jung Hae In ដំបូងមានគម្រោងសិក្សា ជីវបច្ចេកវិទ្យា

នៅក្នុងមហាវិទ្យាល័យ គាត់ត្រូវបានកំណត់រួចហើយ ដើម្បីដាក់ពាក្យជាជំនាញជីវបច្ចេកវិទ្យា នៅក្នុងសាកលវិទ្យាល័យមួយ ប៉ុន្តែ Hae In បានដាក់ពាក្យនៅក្រោមផ្នែក Broadcasting Entertainment ជំនួសវិញ ដោយលាក់រឿងនេះពីឪពុកម្តាយ។ នៅពេលដែលឪពុកម្តាយរបស់លោកដឹង ពួកគាត់មិនពេញចិត្តទេ តែទោះជាយ៉ាងណា ទំបំផុតពួកគាត់ក៏ទទួលយកការសម្រេចចិត្តរបស់ Jung Hae In ព្រមទាំងមកមើលការសម្តែងរបស់លោក និងសរសេរថាលោកធ្វើបានល្អថែមទៀត។

៣. Jung Hae In គឺជាមនុស្ស introvert

Jung Hae In គឺជាមនុស្ស introvert ដែលលោកមិនសូវមានមិត្ត និងមិនសូវនិយាយស្តីនោះទេ នៅសាលាមធ្យមសិក្សា និងវិទ្យាល័យ ប៉ុន្តែគាត់កាន់តែមានភាពលេចធ្លោ នៅពេលគាត់ចូលមហាវិទ្យាល័យ។

៤. Jung Hae In ដឹងថាខ្លួនចង់ក្លាយជាតារាសម្តែង នៅពេលគាត់ចូលបម្រើយោធា

ចំណុចរបត់នៃជីវិតរបស់ Hae In គឺនៅពេលដែលគាត់បានចូលបម្រើការងារក្នុងជួរកងទ័ព នៅអាយុ 21 ឆ្នាំ កាលពីឆ្នាំ 2010។ គាត់បានពណ៌នារយៈពេលពីរឆ្នាំនៅក្នុងជួរយោធានេះថាជា “ពេលវេលាដ៏មានតម្លៃ” សម្រាប់គាត់ ពីព្រោះគាត់អាចដឹងថាការសម្ដែង គឺជាអ្វីដែលគាត់ពិតជាចង់បាន។ ក្នុងនោះ Hae In បាន​តាំង​ចិត្ត​ក្លាយ​ជា​តារា​សម្ដែង​ម្នាក់ ​ដែល​គាត់​ត្រូវស្រក​អស់ 12 គីឡូ ពេល​នៅ​ក្នុង​ជួរ​ទាហាន​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​វិថី​អាជីព​ថ្មី​។

៥. ការបង្ហាញខ្លួនក្នុងសិល្បៈដំបូងរបស់ Jung Hae In គឺនៅក្នុងវីដេអូចម្រៀង!

Jung Hae In ធ្លាប់បានចូលរួមសម្តែងក្នុង MV “MOYA” របស់ AOA ក្នុងឆ្នាំ 2013! ហើយនៅឆ្នាំបន្ទាប់ គាត់បានបង្ហាញខ្លួនជាផ្លូវការ* ជាលើកដំបូងរបស់គាត់នៅក្នុងរឿង K-drama, Bride Of The Century ជាកន្លែងដែលគាត់បានលេងម៉ូតសក់ពណ៌ទង់ដែង។

៦. លោកបានរៀនមេរៀនជាច្រើន ពីសៀវភៅ The Subtle Art of Not Giving A F*ck

ដូច​គ្នា​នឹង​អ្នក​ដទៃ​ដែរ Jung Hae In ក៏​ឆ្លង​កាត់​ថ្ងៃពិបាក និងអាក្រក់ដែរ។ កន្លង​មក មាន​មនុស្ស​មួយ​ចំនួន​បញ្ចេញ​មតិមិនល្អ ​អំពី​ការ​បង្ហាញ​ខ្លួន​ចុង​ក្រោយ​របស់​គាត់ ហើយនៅពេលណាដែលលោកជួបការលំបាក Hae In នឹងនិយាយថា “ខ្ញុំអាចធ្វើបាន!” ចំពោះខ្លួនឯង ហើយលោកក៏បានអនុវត្តមេរៀន ដែលបានរៀនពីសៀវភៅ The Subtle Art Of Not Giving A F*ck ។ ឧទាហរណ៍៖ ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ហើយដឹងគុណចំពោះអ្វីដែលអ្នកមាន ជំនួសវិញ។

៧. Jung Hae In ជាមិត្តនឹងតារាកូរ៉េជាច្រើន

Jung Hae In មានមិត្តជាច្រើន ក្នុងរង្វង់សិល្បៈ រួមមានតារាសម្ដែង Lee Jong Suk និង Shin Jae Ha តារាសម្ដែង Move To Heaven លោក Lee Je Hoon តារាចម្រៀង Paul Kim និងតារា K-pop UEE ជាដើម។

៨. Jung Hae In ត្រូវបានគេស្គាល់ជាបុរសម្នាក់ដែលចិត្តល្អ និងបរិសុទ្ធ

តារាកូរ៉េជាច្រើន ដែលធ្លាប់ធ្វើការជាមួយនឹង Jung Hae In តែងតែនិយាយដូចៗគ្នាថា ​Jung Hae In ចិត្តល្អណាស់។ ដូចជា សមាជិក​ក្រុម Tune In For Love Kim Go Eun បាននិយាយ​ថា​ Jung Hae In ​ជា​មនុស្ស​ដែល​មាន​ចិត្ត​ល្អ និងចេះ​គួរសមណាស់។ ចំណែកឯ Jo Jae Yoon ក៏ធ្លាប់បានលើកឡើងនៅក្នុងកម្មវិធីចម្រុះថា Hae In បានមកលេងគាត់ ពេលគាត់សម្រាកនៅមន្ទីរពេទ្យ បើទោះបីជា Hae In រវល់នឹងការងារក៏ដោយ។ មិនតែប៉ុណ្ណោះ Hae In តែងតែគោរព និងជូនអំណោយដល់អ្នកស្គាល់គ្នា និងមិត្តរួមការងារជានិច្ច ដូចជាអ្នកគ្រប់គ្រងរបស់លោកជាដើម។

៩. Jung Hae In មានទេពកោសល្យច្រើនក្រៅពីសម្តែង

ដូចដែលដឹង Jung Hae In មិនត្រឹមតែគួរអោយស្រលាញ់ ចិត្តល្អប៉ុណ្ណោះទេ តែលោកក៏ពូកែសំដែង ពូកែច្រៀង ពូកែខាងសិល្បៈ និងមានជំនាញធ្វើម្ហូបស្រដៀងចុងភៅអាជីពថែមទៀត ហេតុដូច្នេះហើយបានជា វាមានហេតុផលជាច្រើន ដែលធ្វើអោយមនសុស្សជាច្រើនស្រលាញ់តារាប្រុសរូបនេះខ្លាំង មិនតែប៉ុណ្ណោះ Jung Hae In ក៏​មាន​ខ្សែក្រវាត់​ខ្មៅ ​ក្នុង​កីឡា​តេក្វាន់ដូ​ថេមទៀត។

១០. នេះគឺជាប្រភេទមនុស្សស្រីដែល Jung Hae-in ចូលចិត្ត

ក្នុងបទសម្ភាសន៍មួយ តារាប្រុសរូបនេះបាននិយាយថា៖ “ខ្ញុំចូលចិត្តមនុស្សដែលស្ងប់ស្ងាត់ ប៉ុន្តែនិយាយអ្វីដែលត្រូវនិយាយ នាងត្រូវចេះនិយាយពាក្យដែលនៅក្នុងចិត្តរបស់នាង។ ខ្ញុំចូលចិត្តមនុស្សដែលស្មោះត្រង់នឹងអារម្មណ៍ខ្លួនឯង។ ប្រភេទឧត្តមគតិរបស់ខ្ញុំគឺ មនុស្សស្រីដែលមិន​មែន​ជាមនុស្សដែល​លាក់​អារម្មណ៍ខ្លួនឯង ដោយនិយាយ​ថា ​នាង​មិន​អី​ៗ ខ្ញុំ​ចង់​ឲ្យនាង​ប្រាប់​ខ្ញុំ​ថា​នាង​ស្អប់​អ្វី ឬ​​នាង​ចូល​ចិត្ត​អ្វី​មួយ ខ្ញុំចូលចិត្តមនុស្សស្រីដែលហ៊ានបញ្ចេញ​អារម្មណ៍​ពិត​ដោយ​ក្លាហាន”។

យ៉ាងណាដែលបន្ទាប់ពីដឹងចំណុចទាំង 10 ដ៏គួរឲ្យចាប់អារម្មណ៍របស់ Jung Hae-in ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង