អាហារ៦ប្រភេទដែលជំនួយដល់ខួរក្បាល និងការចងចាំល្អ

Vachana-Website1-Beauty-Health

ខួរក្បាលសម្រាប់មនុស្សពិតជាសំខាន់ណាស់ដោយសារតែការងារគ្រប់យ៉ាងសុទ្ធតែត្រូវការខួរក្បាលដើម្បីបំពេញវា។ ការបង្កើនថាមពលខួរក្បាលបន្ថែមដោយការញ៉ាំអាហារគឺមានសារៈប្រយោជន៍ទៅលើសកម្មភាពដែលយើងត្រូវអនុវត្តនិងជួយដល់ការពង្រឹងនៃសមត្ថភាពខួរក្បាល ជំនួយដល់ការចងចាំយើងឲ្យល្អប្រសើរផងដែរ។ ថ្ងៃនេះវចនានឹងណែនាំនូវអាហារមួយចំនួនដែលជួយដល់ដំណើរការខួរក្បាលអ្នកឲ្យមានភាពប្រសើរឡើង៖
១. ស៊ុត(យកតែពណ៌ក្រហម)
វាគឺជាប្រភពដ៏សម្បូរបែបនៃសារធាតុ choline ដែលប្រមូលផ្តុំនូវវីតាមីនB ហើយជាសារធាតុចិញ្ចឹមសំខាន់បំផុតសម្រាប់ខួរក្បាលព្រោះវាជួយដល់ការគ្រប់គ្រងមុខងារនៃការយល់ដឹងទូទៅ។ 
២. ប្រេងដូង
វាមាននាទីសំខាន់ក្នុងការកាត់បន្ថយសញ្ញានៃជំងឺភ្លេចភ្លាំង ដោយសារធាតុដែលមាននៅក្នុងប្រេងដូង។ ជាក់ស្តែងប្រេងដូង​ជួយ​បង្កើន​ការ​ចង​ចាំ​បាន​ល្អ​ដោយ​ការ​លើក​កម្ពស់​សរសៃប្រសាទ​ឲ្យមាន​សុខភាព​ល្អ​ ជាពិសេសវាជួយឲ្យណឺរ៉ូនដំណើរការល្អដែលជាអង្គភាពមូលដ្ឋាននៃខួរក្បាល និងប្រព័ន្ធសរសៃប្រសាទខួរក្បាល។ 
៣. ខាត់ណាខៀវ
គឺជាអាហារបំប៉នដ៏ល្អបំផុតមួយ ដើម្បីបង្កើនការចងចាំ។ លើសពីនេះការទទួលទានផ្កាខាត់ណាខៀវគឺជាវិធីងាយស្រួល និងមានសុខភាពល្អក្នុងការពង្រឹងខួរក្បាលរបស់អ្នក។ វា​ជា​អាហារ​មាន​កាឡូរី​ទាប និង​ជា​ប្រភព​ថាមពល​នៃ​សារធាតុចិញ្ចឹម​ជាច្រើន​ដូចជា វីតាមីន C កាល់ស្យូម និង​ប៉ូតាស្យូម និង​វីតាមីន A ច្រើន​ផងដែរ។ សារធាតុចិញ្ចឹមទាំងអស់នេះមានសារៈសំខាន់សម្រាប់សុខភាពខួរក្បាល។
៤. ត្រីសាម៉ុន 
ដោយសារតែនៅក្នុងខ្លាញ់ត្រីមានអាស៊ីតខ្លាញ់អូមេហ្គា 3 គឺជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់សុខភាពខួរក្បាល។ លើសពីនេះវាជួយបន្ថយសញ្ញារលាក រួមទាំងសកម្មភាព monocyte និងការប្រមូលផ្តុំ macrophage ដែលបង្ហាញពីការថយចុះនៃការរលាកនិងការពារខួរក្បាលពីការរលាក។
៥. ផ្លែប័រ
ផ្លែបឺរជួយកាត់បន្ថយឥទ្ធិពលរលាកដែលបណ្តាលឱ្យមានការថយចុះការយល់ដឹង ការពារការមិនដំណើរការខួរក្បាល និង ការពារនិងភាពតានតឹងអុកស៊ីតកម្មក្នុងខួរក្បាលផងដែរ។ សំខាន់ជាងនេះវាបង្កើនលំហូរឈាមទៅកាន់ខួរក្បាល ដែលមានន័យថា អុកស៊ីហ្សែនកាន់តែច្រើនទៅដល់ផ្នែកទាំងនោះនៃខួរក្បាលរបស់អ្នក និងជួយអ្នកឱ្យគិត និងចងចាំបានលម្អិតល្អ។
៦. សូកូឡាខ្មៅ
សូកូឡា​ខ្មៅ​គឺជួយកាត់បន្ថយការរលាក និងអាចជួយការពារអុកស៊ីតកម្មនៅក្នុងខួរក្បាល។ ជាពិសេសសារជាតិ flavonoids ដែលមាននៅក្នុងសូកូឡាអាចជំរុញដល់ការលូតលាស់នៃសរសៃប្រសាទ និងសរសៃឈាមនៅក្នុងតំបន់នៃខួរក្បាលដែលពាក់ព័ន្ធនឹងការចងចាំ និងការរៀនសូត្រ ថែមទាំងជួយជំរុញលំហូរឈាមនៅក្នុងខួរក្បាលទៀតផង។
ខួរក្បាលរបស់អ្នកជាអ្វីគ្រប់យ៉ាងដែលអ្នកមាន ប្រសិនបើវាឈប់ដំណើរការគឺជារឿងមួយដែលគួរឲ្យបារម្ភ ។ ដូចនេះអ្នកត្រូវតែបន្ថែមការជួសជុលឡើងវិញដោយទទួលទានអាហារដើម្បីពង្រឹងការចងចាំទៅក្នុងរបបអាហាររបស់អ្នក។ អាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន និងវីតាមីនមានសារៈសំខាន់ចំពោះសុខភាពខួរក្បាលរបស់អ្នកដូចគ្នា។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង