មានធ្លាប់ឆ្ងល់ខ្លួនឯងខ្លះអត់ថា ពេលខ្លះញ៉ាំតិចឬខំតមអាហារយ៉ាងណាក៏នៅតែឡើងគីឡូ និង មិនងាយស្រកសោះ? មូលហេតុទាំងនេះមកពីអ្នកស្ថិតនៅក្នុងក្រុមមនុស្សទាំង៥ ប្រភេទដែលនឹងបង្ហាញនៅខាងក្រោមនេះ ដែលងាយនឹងធាត់ខ្លាំង ទោះបីជាញ៉ាំតិចក៏នៅតែឡើងទម្ងន់ដដែល៖
១. អ្នកដែលមានសម្ពាធឈាមទាប ឬជាតិស្ករក្នុងឈាមទាប
ជាទូទៅប្រសិនបើអ្នកជាមនុស្សដែលមានសម្ពាធឈាមទាប ធ្វើឲ្យមុខងារសរសៃប្រសាទស៊ីមេទ្រីខ្សោយ ដែលនឹងធ្វើឱ្យដំណើរការរំលាយជាតិខ្លាញ់ក្នុងរាងកាយមិនសូវមានប្រសិទ្ធភាព ជាហេតុធ្វើឱ្យការឡើងទម្ងន់កាន់តែលឿន។

២. មនុស្សដែលមានសីតុណ្ហភាពក្នុងរាងកាយទាប
មនុស្សដែលឧស្សាហ៍មានសីតុណ្ហភាពរាងកាយទាប ដូចជា ដៃ ជើង ត្រជាក់បង្ហាញថា ប្រព័ន្ធសរសៃប្រសាទស្វយ័តរបស់អ្នកខ្សោយ ហើយប្រសិទ្ធភាពនៃការបំបែកខ្លាញ់ក៏ខ្សោយផងដែរ។ នេះជាមូលហេតុ ដែលអាចបណ្តាលឱ្យធាត់ ហើយអ្នកដែលឧស្សាហ៍ ត្រជាក់ដៃជើង វិលមុខ ឈឺក្បាល និងថប់បារម្ភក៏ងាយនឹងឡើងជាតិស្ករក្នុងឈាមដោយមិនដឹងខ្លួន។
៣. មនុស្សដែលឆាប់អស់កម្លាំង
ប្រព័ន្ធសរសៃប្រសាទស្វយ័តអាចជំរុញការបំបែកខ្លាញ់ និងផលិតថាមពលដែលត្រូវការដោយរាងកាយ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលមានប្រព័ន្ធសរសៃប្រសាទស្វយ័តខ្សោយ មិនសូវមានលទ្ធភាពបង្កើតថាមពលដែលត្រូវការដោយរាងកាយនោះទេ ដូច្នេះហើយ ពួកគេនឹងមានអារម្មណ៍នឿយហត់ជាងមនុស្សធម្មតា។ បន្ថែមពីនេះនៅពេលដែលអ្នកឆាប់អស់កម្លាំងរាងកាយអ្នកនិងឆាប់ឃ្លានដែលជាហេតុដែលធ្វើឲ្យអ្នកញ៉ាំបានច្រើនជាងធម្មតា។

៤. មនុស្សដែលបែកញើសតិច
ការបែកញើសគឺជាវិធីល្អមួយសម្រាប់រាងកាយក្នុងការគ្រប់គ្រងសីតុណ្ហភាពនៃរាងកាយ។ ជាធម្មតាមនុស្សដែលមិនសូវមានញើសច្រើន សមត្ថភាពរបស់រាងកាយក្នុងការគ្រប់គ្រងសីតុណ្ហភាពនឹងចុះខ្សោយ ដូច្នេះវាកាន់តែងាយស្រួលក្នុងការឡើងទម្ងន់ដោយមិនអាចគ្រប់គ្រងបាន។ លើសពីនេះមនុស្សដែលមិនសូវបែកញើស គឺមិនសូវបញ្ចេញជាតិពុលចេញមកក្រៅនោះទេ ដែលជាមូលហេតុដែលមិនងាយឲ្យស្រកទម្ងន់។
៥. មនុស្សដែលគេងមិនសូវលក់ និង គេងមិនគ្រប់
អ្នកដែលគេងយឺត គេងមិនលក់ គេងតិចត្រូវការការយកចិត្តទុកដាក់ ព្រោះហានិភ័យនៃជំងឺធាត់ គឺខ្ពស់ខ្លាំងព្រោះនៅពេលដែលអ្នកគេងមិនគ្រប់នៅពេលយប់អ្នកអាចនឹងងងុយគេងនៅពេលថ្ងៃ ដែលនៅពេលដែលអ្នកគេងថ្ងៃ ក៏គេងខុសពេល ជាហេតុដែលធ្វើឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួន។

ការឡើងទម្ងន់ខ្លះមិនមែនបណ្តាលមកពីការញ៉ាំអាហារទាំងអស់នោះទេ ប៉ុន្តែក៏មិនគួរញ៉ាំអាហារណាដែលមានខ្លាញ់ច្រើនរាល់ថ្ងៃពេកដែរ។ ការញ៉ាំអាហារច្រើនទោះបីជាអ្នកមិនស្ថិតក្នុងក្រុមមនុស្សខាងលើក៏ដោយ ក៏អ្នកនៅតែឡើងទម្ងន់ដោយសារតែអ្នកញ៉ាំអាហារដែលកាឡូរីច្រើន។
ប្រភព៖ guu.vn.com
បញ្ចេញមតិយោបល់