តោះ!! មកមើលពី គុណសម្បត្តិ និង គុណវិបត្តិ នៃការទទួលទានកាហ្វេជារៀងរាល់ថ្ងៃ

Vachana-Website-News5-Entertainment
កាហ្វេគឺជាភេសជ្ជៈដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោក ហើយមនុស្សជាច្រើនតែងតែជឿថាវាមានអត្ថប្រយោជន៍ចំពោះសុខភាពនៅពេលដែលយើងបានផឹកវា ប៉ុន្តែជាក់ស្តែងកាហ្វេក៏មានគុណវិបត្តិសម្រាប់អ្នកដូចគ្នាដែរ នៅពេលដែលអ្នកយកចិត្តទុកដាក់សម្រាប់ការអានអត្ថបទនេះ។
+ អត្ថប្រយោជន៍សម្រាប់សុខភាពក្នុងការញ៉ាំកាហ្វេ
កាហ្វេសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ុន្តែមនុស្សជាច្រើនមិនដឹងរឿងនេះទេ ។ ជាការពិត កាហ្វេគឺជាប្រភពសំខាន់មួយនៃសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងរបបអាហាររបស់យើង មិនតែប៉ុណ្ណោះវាមានប្រសិទ្ធភាព​ការពារ​យ៉ាងខ្លាំង ​ដែលជួយពង្រឹងដល់ស្មារតី និង ជួយបង្កើនថាមពលក្នុងខ្លួនរបស់យើង នៅ​ពេល​ដែល​អ្នក​ញ៉ាំ​កាហ្វេ​មាន​រយៈពេល​យូរ ព្រោះវាជាសារធាតុប្រឆាំងអុកស៊ីតកម្ម ព្រមទាំងមានសមត្ថភាពជួយកាត់បន្ថយការរលាក កម្រិតកូឡេស្តេរ៉ុល និងសម្ពាធឈាមផងដែរ។ លើសពីនេះ គេបានរកឃើញថា កាហ្វេអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង atrial fibrillation។ ដោយជំងឺនេះ គឺជាចង្វាក់បេះដូងមិនទៀងទាត់ដែលអាចនាំអោយមានការកកឈាម ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺខ្សោយបេះដូង និងផលវិបាកផ្សេងៗដែលទាក់ទងនឹងបេះដូង។
+ ផលវិបាកនៃការញ៉ាំកាហ្វេលើសកម្រិត
មានការថប់បារម្ភកើតឡើង ដូចជា ណែនទ្រូង ពិបាកដកដង្ហើម ញ័រដៃ ឈឺក្បាល ញ័រទ្រូង ជាពិសេសចំពោះមនុស្សដែលមិនសូវចេះញ៉ាំកាហ្វេ វាបណ្តាលឲ្យគេងមិនលក់ថែមទៀតផង។ បនថែមពីនេះ ការទទួលទានកាហ្វេ អាចមានអត្ថប្រយោជន៍សុខភាពច្រើនជាងហានិភ័យដែលអាចកើតមានសម្រាប់មនុស្សទូទៅបាន ទោះបីជាយ៉ាងណាក៏ដោយ មានប្រជាជនដែលងាយនឹងទទួលឥទ្ធិពលអវិជ្ជមាននៃកាហ្វេត្រូវប្រាកដថាមិនបានផឹកកាហ្វេលើសកំណត់។ ដូចនេះប្រសិនបើអ្នកទទួលទានកាហ្វេលើសកម្រិតត្រូវកាត់បន្ថយ ដោយត្រឹមតែមួយថ្ងៃមួយកែវបានហើយ។

អ្នកអាចជ្រើសរើសកាហ្វេធម្មជាតិ និង កាហ្វេសុខភាពសម្រាប់ទទួលទានជាប្រចាំថ្ងៃបាន ប៉ុន្តែមិនត្រូវឲ្យលើសកម្រិតពេកទេ ព្រោះការផឹកកាហ្វេច្រើនជារឿងមិនល្អសម្រាប់សុខភាពរបស់អ្នកឡើយ ទោះបីពេលខ្លះវាជួួយបង្កើនថាមពល និង ពង្រឹងសារតីរបស់អ្នកក៏ពិតមែន។

ប្រភព៖ Fad Free Food Facts
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង