របស់សំខាន់ៗ ៦យ៉ាង ត្រូវត្រៀមទុក បើអ្នកបានទៅលេងសមុទ្រ ឬ ឆ្នេរខ្សាច់

Vachana-Website-News-Entertainment-3

សមុទ្រជាកន្លែងដែលមនុស្សភាគច្រើនចូលចិត្តទៅលំហែអារម្មណ៍ និង បំបាត់ភាព stress នៅពេលចំាបាច់។ លើសពីនេះ អាកាសធាតុនៅសមុទ្រក៏អាចរសាយទុក្ខកង្វល់ដែលអ្នកមានទាំងប៉ុន្មានឲ្យធូរស្រាលបានមួយកម្រិតថែមទៀតផង។ ដូចនេះប្រសិនបើអ្នកចង់ទៅសមុទ្រលំហែកាយ និង ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ អ្នកកុំភ្លេចដាក់របស់ទាំង ៦ នេះជាប់ខ្លួន ដើម្បីកុំឲ្យពិបាកនៅពេលណាមួយដែលត្រូវប្រើ៖

១. ឡេកាពារកម្តៅថ្ងៃ

ពិតណាស់នេះជារបស់សំខាន់បំផុតដែលអ្នកត្រូវប្រើនៅពេលដែលអ្នកទៅលេងសមុទ្រ ព្រោះវាជួយការពារស្បែករបស់អ្នកឲ្យគេចចេញពីបញ្ហានៃពន្លឺព្រះអាទិត្យ។ មិនតែប៉ុណ្ណោះនៅពេលដែលអ្នកស្ថិតនៅក្រោមកម្លតៅថ្ងៃយូរម៉ោងពេកស្បែករបស់អ្នកនឹងប្រែជាជាំដោយមិនដឹងខ្លួន ដូចនេះមិនថាអ្នកដើរលើឆ្នេរ ឬ ងូតទឹកនោះទេត្រូវលាបឡេការពារកម្តៅថ្ងៃផង។

២. ឈុតសម្រាប់ងូតទឹក

ហាហា!! ត្រូវចាំថាទៅសមុទ្រណា អត់ងូតទឹកយ៉ាងម៉េចបាន ដូច្នេះត្រូវត្រៀមខោអាវសម្រាប់ងូតទឹកហើយទោះជាទៅវិលល្ងាច ឬ គេងក៏ដោយយ៉ាងហោចណាស់ត្រូវត្រៀមជាប់ខ្លួនដើម្បីកុំឲ្យខកខាននៅពេលចាំបាច់ប្រើ។

៣. មួក វ៉ែនតាខ្មៅ

ជាធម្មតាហើយពេលដើរលេងត្រូវត្រៀមរបស់ទាំងពីរនេះជាចាំបាច់ ព្រោះវាជារបស់ដែលអ្នកអាចការពារភ្នែកអ្នកពីពន្លឺព្រះអាទិត្យ បូករួមជាមួយនឹងមួកដែលអាចជួយបិទបាំងស្បែកមុខរបស់អ្នកមិនឲ្យត្រូវកម្តៅថ្ងៃខ្លាំងជាជាងអ្នកមិនមានអ្វីសោះ។ ម្យ៉ាងទៀត ទៅសមុទ្រកម្រមានមនុស្សដែលមិនយករបស់ទាំងនេះជាប់ខ្លួនណាស់ ដោយសារតែវាអាចបង្កើនសម្រស់របស់អ្នកនៅពេលថតរូបបានដូចគ្នា។

៤. សាប៊ូកក់សក់និងបន្ទន់សក់

របស់នេះក៏ត្រូវដាក់តាមខ្លួននៅពេលដែលអ្នកទៅសមុទ្រដែរ ដោយសារតែនៅពេលអ្នកដូតទឹកសមុទ្ររួចហើយអ្នកត្រូវងូតទឹកសាបដើម្បីសម្អាតខ្លួន ជាពិសេសពេលដែលអ្នកហែលទឹកដែលធ្វើឲ្យសក់របស់អ្នកសើម ដូចនេះអ្នកត្រូវតែកក់សក់របស់នៅពេលដែលអ្នកងូតទឹកសម្អាតខ្លួនដើម្បីកុំឲ្យសក់របស់អ្នកខូច។

៥. កាបូបប្លាស្ទិកការពារទឹក

របស់នេះមិនអាចអត់បានទេនៅពេលដែលអ្នកទៅលេងតំបន់ដែលមានទឹក ព្រោះវាអាចជួយការពារទូរសព្ទ លុយ ឬកាតផ្សេងៗរបស់អ្នកមិនឲ្យជ្រៀបទឹកបាន ដូចនេះអ្នកមិនចាំបាច់បារម្ភពីរឿងទាំងអស់នេះនោះទេ។ បន្ថែមពីនេះអ្នកអាចយកថង់យួរដៃមួយចំនួនសម្រាប់ដាក់ឈុតហែលទឹករបស់អ្នកពេលដែលអ្នកឈប់ស្លៀក។

៦. ម្សៅលាបខ្លួនកូនក្មេង

ម្សៅនេះជួយការពារអ្នកពីបញ្ហាពងជើងនៅពេលដែលអ្នកដើរលើឆ្នេរ អ្នកបានដឹងរួចហើយថាអាកាស់ធាតុក្នុងពេលនេះគឺក្តៅណាស់ ដូចនេះខ្សាច់នៅលើឆ្នេរសមុទ្រក៏ក្តៅដែរ អ្នកត្រូវតែប្រើរបស់នេះដើម្បីការពារបាតជើងរបស់អ្នកមិឲ្យពងស្បែក។ សំខាន់ជាងនេះ ម្សៅលាបរបស់កូនក្មេងក៏ជួយសម្រួលដល់រាងកាយរបស់កុំឲ្យជាប់ខ្សាច់នៅពេលដែលអ្នកឡើងពីលេងទឹក។

ទាំងនេះសុទ្ធតែជារបស់សំខាន់ដែលអ្នកមិនគួររំលងនោះទេ ព្រោះពេលខ្លះអ្នកអាចគិតថាវាមិនចាំបាច់ប៉ុន្តែនៅពេលដែលអ្នកត្រូវប្រើហើយមិនបានត្រៀមនោះគឺនាំឲ្យអ្នកគ្មានអារម្មណ៍សប្បាយបន្តទៀត។ ដូចនេះបើចង់ទៅសមុទ្រហើយមិនចង់ស្មុគស្មាញច្រើនកុំភ្លេចដាក់របស់ទាំងអស់នេះជាប់ខ្លួនណា។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង