សៀវភៅ«សោយ»​ស្នាដៃសិល្បៈដ៏អស្ចារ្យ​នៃម្ហូបខ្មែរនៅតាមផ្ទះ​ និងក្នុងរាជវង្សនីមួយៗរបស់ចុងភៅណាក់ទើបដែលសម្រេចបានក្នុងឆ្នាំ២០២៣នេះ

Vachana-Website-News7-Entertainment-1

ចុងភៅ រស់ រតនះ ឬហៅថាចុងភៅណាក់ កើតនៅឆ្នាំ១៩៨៥នៅរាជធានីភ្នំពេញ។ នាងជាមេចុងភៅដ៏ល្បីល្បាញជាអ្នកនិពន្ធផ្នែកមុខម្ហូប​ និងជាសហគ្រិនផងដែរ។

មេចុងភៅដ៏ល្បីឈ្មោះរូបនេះ ចាប់ផ្តើមធ្វើម្ហូបដំបូងតាំងពីអាយុ ៤ ទៅ ៥ឆ្នាំ ជាមួយនឹងបងស្រី។ នៅអាយុ១៩ឆ្នាំ រតន:បានចាប់ផ្ដេីមធ្វេីការនៅអង្គការសិល្បះ ខ្មែរដោយស្ម័គ្រចិត្ត និងជាអ្នកសម្របសម្រួលកម្មវិធី មុនពេលក្លាយជាប្រធានផ្នែកហិរញ្ញវត្ថុនៅអាយុ 22 ឆ្នាំ ។

នៅ​ខែ​តុលា ឆ្នាំ​២០១៨ នាងបាន​ចាប់​ផ្ដើម​បើក​ថ្នាក់​បង្រៀន​ធ្វើ​ម្ហូប​ឯកជន​ប្រណីត និង​ភោជនីយដ្ឋាននៅ​ផ្ទះ​របស់​នាង​ក្នុង រាជធានីភ្នំពេញ។ កន្លែងនេះត្រូវបានគេដាក់ឈ្មោះថាជា “គោលដៅទេសចរណ៍ពេញនិយមបំផុតទាំង ៧​ របស់អាស៊ី” បើ យោងតាមកាសែត South China Morning Post  ក្នុងឆ្នាំ 2020។

នៅឆ្នាំ 2019 បន្ទាប់ពីយុទ្ធនាការ Kickstarter ទទួលបានជោគជ័យ នាងបានចេញផ្សាយ នូវសៀវភៅ “រូបមន្តពីផ្ទះបាយកម្ពុជា”  ដែលជាការប្រមូលផ្តុំនូវរូបមន្តប្រពៃណីខ្មែរប្រមាណ 80 មុខពីផ្នែកផ្សេងៗនៃប្រទេសកម្ពុជា ទាំងភាសាអង់គ្លេស និង ភាសាខ្មែរ។ សៀវភៅធ្វើម្ហូបនេះបានទទួលពានរង្វាន់ Gourmand ក្នុងប្រភេទ “Woman chef book” និង “Published in Asia” ក្នុងឆ្នាំ 2020​ ដែលវាជាសមិទ្ធផលដ៏ប្រណីតមួយ។

នៅឆ្នាំ 2019 Rotanak បានចាប់ដៃគូជាមួយ Brasserie Louis នៅ Rosewood Phnom Penh ដើម្បីរចនាមុខម្ហូបចំនួន 12 មុខសម្រាប់ភោជនីយដ្ឋាន។ នាងក៏បានជួយរៀបចំមុខម្ហូបខ្មែរសម្រាប់ភោជនីយដ្ឋាន Khmer Kitchen នៅ Bangalore នៅប្រទេសឥណ្ឌាផងដែរ។ 

នៅខែមេសា ឆ្នាំ 2021 ចុងភៅណាក់ត្រូវបានបង្ហាញមុខនៅលើ កាសែត New York Time ខណៈដែលសៀវភៅធ្វើម្ហូបរបស់នាងត្រូវបានដាក់លក់ជាផ្លូវការនៅលើ Amazon ផងដែរ។ ក្រោយមកនៅឆ្នាំដដែលនោះ រតន: ត្រូវបានជាប់ឈ្មោះក្នុង “ចុងភៅអាស៊ីទាំង 10 និងអ្នកច្នៃប្រឌិតដែលបានផ្លាស់ប្តូរវិធីដែលយើងញ៉ាំ” ដោយទស្សនាវដ្តីអាមេរិច Tast of Home ។

នៅខែឧសភា ឆ្នាំ 2022 ភោជនីយដ្ឋាន Chef Nak Home Dining ត្រូវបានជាប់ឈ្មោះថាជា កន្លែង”14 នៃបទពិសោធន៍អាហារពេលល្ងាចដ៏ល្អបំផុតជុំវិញពិភពលោក” ដោយទស្សនាវដ្តីទេសចរណ៍ Travel+leisure ។

នៅក្នុងឆ្នាំ2023នេះផងដែរ ចុងភៅណាក់ក៏បានបង្ហាញស្នាដៃសៀវភៅធ្វើម្ហូបថ្មីរបស់នាងគឺ «សោយ»​ ”SAOY – Royal Cambodian Home Cuisine” គឺវាលើសពីសៀវភៅធ្វើម្ហូបដទៃទៀត វាជាស្នាដៃសិល្បះដែលជាកំណប់ទ្រព្យដែលគេមិនអាចបំភ្លេចចោលនៃម្ហូបខ្មែរនៅតាមផ្ទះ ដែលវាបង្ហាញនូវរូបភាពដ៏អស្ចារ្យនៃមុខម្ហូបក្នុងរាជវង្សនីមួយៗ ដែលរំលេចចេញនូវផ្ទាំងគំនូរដ៏ស្រស់ស្អាតពីព្រះបរមរាជវាំង និងគំនូរ​ដើម​នៃ​គ្រឿង​ផ្សំ​ដោយ​សិល្បករ​ខ្មែរ​ក្មេងៗ​ដែល​មាន​ស្នាដៃផងដែរ។

ការបំផុសគំនិតរបស់ ចុងភៅ ណាក់ ក្នុងការបង្កើតសៀវភៅថ្មីរបស់នាង ឈ្មោះ «សោយ» SAOY គឺជាស្នាដៃត្រួសត្រាយរបស់ Princess Norodom Rasmi Sohbana កាលពីទសវត្សរ៍ឆ្នាំ ១៩៥០ និង ៦០។ព្រះនាងគឺជាអ្នកតស៊ូមតិដ៏អស្ចារ្យសម្រាប់ស្ត្រី និងម្ហូបខ្មែរ។ សៀវភៅនេះរួមបញ្ចូលរូបថតរបស់ម្ចាស់ក្សត្រីជាមួយប្រធានាធិបតី Kennedy នៅក្នុងការិយាល័យរាងពងក្រពើ ជាមួយប្រធានាធិបតីមួយសប្តាហ៍មុនពេលគាត់ត្រូវបានធ្វើឃាត។

ចុងភៅ ណាក់ ជឿជាក់ថា សៀវភៅនេះនឹងបង្ហាញដល់មនុស្សគ្រប់គ្នាថា ហេតុអ្វីបានជាម្ចាស់ក្សត្រី រស្មី សូបាណា ងប់ងល់នឹងម្ហូបខ្មែរ និងមូលហេតុដែលនាង និងម្ចាស់ក្សត្រីជឿថា វាគួរតែមានកន្លែងណាមួយដែលអាចលេចធ្លោនៅលើឆាកអន្តរជាតិបាន។

ប្រសិនបើយើងត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ផ្តើមនូវដំណើរកម្សាន្តដ៏ឈ្ងុយឆ្ងាញ់តាមរយៈរសជាតិដ៏រស់រវើក និងភាពចម្រុះនៃម្ហូបខ្មែរ​ យើងក៏អាចសាកល្បងបទពិសោធន៍ធ្វើម្ហូបរបស់នាងតាមរយះស្នាដៃសៀវភៅរបស់នាងនេះគឺ «សើយ»​” SAOY ” ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង