ដើម្បីបានជើងហោះហើរដ៏រីករាយនៅពេលដែលអ្នកធ្វើដំណើរកម្សាន្តទៅលេងប្រទេសណាក៏ដោយ ជាពិសេសប្រទេសដែលឆ្ងាយ អ្នកមិនគួរតែញ៉ាំអាហារផ្តេសផ្តាសឡើយ សំខាន់ត្រូវចៀសវាងញ៉ាំអាហារទាំង៥ មុខនេះមុនឡើងយន្តហោះដើម្បីកុំឲ្យមានបញ្ហាអ្វីមួយក្នុងពេលហោះហើរ ៖
១. កាហ្វេ
ការផឹកកាហ្វេមួយកែវមុនពេលឡើងយន្តហោះគឺជារឿងដែលមនុស្សធ្វើជាញឹកញយ ប៉ុន្តែតាមពិតវាជាទម្លាប់មិនល្អឡើយបើជាអ្នកទទយលទានមុនពេលត្រូវហោះហើរ។ លើសពីនេះ កាហ្វេធ្វើឱ្យរាងកាយរបស់អ្នកខ្សោះជាតិទឹក ដែលបណ្តាលឱ្យមានការថប់បារម្ភ និងរលាកប្លោកនោម ព្រមទាំងមានអារម្មណ៍មិនសប្បាយចិត្ត និង អាចឲ្យញ័រទ្រូងថែមទៀតផង។

២. ស្ករកៅស៊ូ
ការទំពារស្ករកៅស៊ូអាចជួយសម្រាលការឈឺបំពង់ក ប៉ុន្តែបន្ទាប់មកក្រពះរបស់អ្នកនឹងកកកុញឧស្ម័ន ដែលបណ្តាលឱ្យមានអារម្មណ៍ធ្ងន់ក្បាល។ ស្រដៀងគ្នានេះដែរ ជាតិផ្អែមនៅក្នុងស្ករកៅស៊ូដែល អាចបណ្តាលឱ្យហើមពោះ និង ឆ្អល់ពោះ។

៣. Burgers
ប៊ឺហ្គឺជាអាហារមួយដែលមានសាច់ច្រើន ដូចនេះមនុស្សជាច្រើនពិបាកក្នុងការរំលាយអាហារ និងសាច់នៅក្នុងក្រពះ ពេលទទួលទានអាហារនេះហើយ។ ម្យ៉ាងទៀតប្រសិនបើអ្នកញ៉ាំប៊ឺហ្គឺមុនពេលអ្នកហោះហើរ រាងកាយរបស់អ្នកនឹងពិបាកក្នុងការកែច្នៃខ្លាញ់ក្នុងអំឡុងពេលហោះហើរ។ ដូចនេះ ការទទួលទានសាច់ក៏ធ្វើឱ្យរាងកាយមានក្លិនមិនល្អផងដែរ នៅពេលដែលការរំលាយអាហាររបស់អ្នកនៅទ្រឹង។

៤. ភេសជ្ជៈមានជាតិអាកុល
ពេលខ្លះប្រហែលជាអ្នកចង់បន្ធូរបន្ថយការភ័យខ្លាចក្នុងការហោះហើរជាមួយស្រាមួយកែវនៅរបារក្បែរព្រលានយន្តហោះ ឬជាមួយអ្នកស្គាល់គ្នា និង មិត្តភក្តិ ប៉ុន្តែអ្នកមិនដឹងទេថាជាតិអាល់កុលអាចធ្វើឱ្យអ្នកខ្សោះជាតិ នោះមានន័យថារាងកាយរបស់អ្នកនឹងបាត់បង់ជាតិទឹកកាន់តែខ្លាំងក្នុងកំឡុងពេលដែលអ្នកហោះហើរ។ លើសពីនេះ ប្រសិនបើអ្នកផឹកច្រើន គ្រឿងស្រវឹងអាចបណ្តាលឱ្យមានក្លិនមាត់មិនល្អ និងងាយប៉ះពាល់អារម្មណ៍ដោយមិនអាចគ្រប់គ្រងបាន។

៥. ខ្ទឹមស
ការទទួលទានខ្ទឹមសនឹងធ្វើឱ្យខ្យល់ដង្ហើមរបស់អ្នកមានក្លិនមិនល្អនៅពេលនិយាយទៅកាន់នរណាម្នាក់។ បន្ថែមពីលើនេះ ខ្ទឹមសអាចស្រូបចូលទៅក្នុងចរន្តឈាម និងបង្កើតក្លិនខ្លួននៅបេលដែលអ្នកបែកញើស ជាឧទាហណ៍នៅលើកន្លែងចង្អៀតដូចជាយន្តហោះ ក្លិនមិនល្អពីខ្លួនអ្នកនិងខ្យល់ដង្ហើមរបស់អ្នកអ្នកប្រាកដជានឹងរាលដាលដល់តំបន់ជុំវិញខ្លួន និង ទៅដល់កន្លែងរបស់អ្នកដំណើរដទៃទៀត។

អាហារខ្លះមិនចាំបាច់កុំទាន់ចង់ញ៉ាំអី ព្រោះវាអាចបង្កហានិភ័យមកដល់ខ្លួនរបស់អ្នកដោយមិនអាចស្មានដឹងមុន។ ណាមួយនៅបេលដែលអ្នកជៀសវាងអាហារដែលមិនសាកសមមុនពេលដែកអ្នកឡើងយន្តហោះនោះ អាចជួយឲ្យអារម្មណ៍មិនសូវព្រួយបារម្ភពីការពុលអាហារថែមទៀតផង។ ប្រភព៖ guu.vn.com
បញ្ចេញមតិយោបល់