កាលពីព្រឹកមិញ ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៣ នេះ មានសារព័ត៌មានមួយបានចុះផ្សាយថា Lee Jun Ho និង YoonA បានណាត់ជួបគ្នា មុនពេលថតរឿង K-Drama របស់ JTBC គឺរឿង King The Land ។ ភ្លាមៗ ទីភ្នាក់ងារទាំងពីររបស់ពួកគេគឺ JYP Entertainment និង SM Entertainment ក៏បានធ្វើសេចក្តីថ្លែងការណ៍របស់មួយ ទាក់ទងនឹងពាក្យចចាមអារ៉ាមដែលថា Lee Junho និង YoonA កំពុងមានទំនាក់ទំនងស្នេហា ណាត់ជួបជាមួយគ្នា។ ក្នុងនោះទាំងផលិតកម្ម JYP និង SM បាននិយាយដូចគ្នាថា “Lee Jun Ho និង YoonA គឺពិតជាស្និទ្ធស្នាលនឹងគ្នា ប៉ុន្តែរបាយការណ៍ដែលថាពួកគេកំពុងទាក់ទងគ្នានោះ គឺមិនពិតទេ”។



បញ្ចេញមតិយោបល់