កាលពីយប់ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះ មានដំណឹងគួរឲ្យរន្ធត់មួយបានកើតឡើង គឺតារាចម្រៀងស្រីហុងកុងដ៏ល្បីឈ្មោះ CoCo Lee បានសម្រេចចិត្តគិត.ខ្លី ប.ញ្ច.ប់ជីវិតខ្លួនឯង ដោយសារតែជំងឺធ្លាក់ទឹកចិត្ត។
ក្នុងនោះ យោងតាមគ្រួសាររបស់ CoCo Lee បានឲ្យដឹងថា តារាចម្រៀងស្រីរូបនេះ បានព្យាយាមផ្តាច់.ជី.វិតខ្លួនឯង កាលពីថ្ងៃទី ២ ខែ កក្កដា និងបានទទួលម.រ.ណភាព កាលពីថ្ងៃទី ០៥ ខែកក្កដា បើទោះបីជាមានការជួយសង្គ្រោះ ពីសំណាក់គ្រូពេទ្យក៏ដោយ។
គួររំលឹកផងដែរថា CoCo Lee បានបង្ហាញខ្លួនជាលើកដំបូង ក្នុងនាមជាអ្នកចម្រៀងនៅក្នុងអាល់ប៊ុម Red Hot Hits '93 Autumn Edition ហើយបានក្លាយជាតារាចម្រៀង ដែលមានអាល់ប៊ុមលក់ដាច់បំផុតនៅជុំវិញអាស៊ី និងសហរដ្ឋអាមេរិកយ៉ាងឆាប់រហ័ស ជាពិសេសបទដែលទទួលបានការគាំទ្រខ្លាំងមិនធម្មតានោះ គឺបទ Before I fall in Love សម្រាប់រឿង Runaway Bride។



បញ្ចេញមតិយោបល់