ថ្មីៗនេះ តារាប្រុស Kang Minhyuk សមាជិកក្រុម CNBLUE ធ្វើឲ្យគ្រប់គ្នា ជាពិសេសអ្នកនិយមលេងអ៊ីនធើណែតមានការភ្ញាក់ផ្អើលខ្លាំង ជាមួយនឹងការផ្លាស់ប្តូររូបរាងរបស់លោក ក្នុងរយៈពេល ១០ឆ្នាំ។

ជាការពិតណាស់ Minhyuk បានចូលទៅក្នុងសិល្បៈជាលើកដំបូង នៅពេលដែលលោកបានបង្ហាញខ្លួននៅក្នុងឆ្នាំ ២០០៩ ជាផ្នែកមួយនៃក្រុមតន្រ្តី CNBLUE របស់ FNC Entertainment ដែលតារាប្រុសរូបនេះ បានធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងទេពកោសល្យវាយស្គរ និងមន្តស្នេហ៍នៃរូបរាងរបស់លោក។

ក្រោយមក Kang Minhyuk ក៏បានបង្ហាញខ្លួនសារជាថ្មី ក្នុងនាមជាតារាសម្តែងម្នាក់ក្នុងរឿង The Heirs ក្នុងឆ្នាំ ២០១៣ បន្ទាប់មកតារាប្រុសរូបនេះក៏បានត្រឡប់មក ឆក់យកបេះដូងអ្នកគាំទ្រម្តងទៀតក្នុងឆ្នាំ ២០២៣ ក្នុងរឿងភាគដ៏ល្បី Celebrity ជាមួយនឹងរូបរាងផ្លាស់ប្តូរខ្លាំង ពីក្មេងប្រុសម្នាក់ក្លាយទៅជាបុរសសង្ហាពេញលក្ខណៈមួយរូប។


ប្រភព ៖ Koreaboo