តើអ្នកធ្លាប់មើលរឿងបែប anime ដែរឬទេ? បើមិនធ្លាប់អាចសាកល្បងមើលប្រភេទរឿង anime ទាំងនេះបាន ព្រោះជា រឿង anime ដ៏ល្អបំផុត សម្រាប់មនុស្សពេញវ័យក្នុងការមើល ដើម្បីបន្ធូរអារម្មណ៍នៅពេលស្ត្រេសបាន ៖
១. Pokémon
ជាប្រភេទ anime មានសាច់រឿងប្លែកៗ និង ការរចនាតួរអង្គចម្រុះពណ៌ បែប cute cute ធ្វើឲ្យទាក់ទាញអារម្មណ៍របស់កុមារ និង មនុស្សពេញវ័យចូលចិត្តមើល។

២. Ponyo
Ponyo ជាប្រភេទ anime បែបអភិនិហារ ដែលបង្ហាញពី ការតស៊ូ នឹងស្នេហាស្មោះស្ម័គ្ររបស់ ponyo នៅក្នុងពិភពលោករបស់មនុស្សដោយមានការជួយជ្រោមជ្រាយពី Sosuke។

៣. My Neighbor Totoro
My Neighbor Totoro គឺជារឿង និយាយពី សត្វដ៏អស្ចារ្យមួយ ឈ្មោះថា Totoro ដែលសត្វទាំងនេះ បានបង្ហាញ និងជំរុញការស្រមើលស្រមៃរបស់ក្មេងៗក្នុងរូបភាពមួយគួរឲ្យស្រឡាញ់។

៤. Gin x Hotaru
សាច់រឿងបង្ហាញពី Gin ដែលត្រូវរស់នៅក្នុងព្រៃជាមួយនឹង Spirit Forest បន្ទាប់ពីត្រូវឪពុកម្តាយបានបោះបង់ចោលគាត់នៅក្នុងព្រៃនៅ រហូតនៅថ្ងៃមួយ gin បានជួប hotaru ដែលកំពុងវង្វេងនៅក្នុងព្រៃ ហើយពួកគេក៏បានក្លាយជាមិត្តនឹងគ្នា រហូតដល់មានរឿងស្មានមិនដល់មួយកើតឡើង។

៥. your name
Mitsuha Miyamizu ជាក្មេងស្រីម្នាក់រស់នៅទីក្រុងតូក្យូដ៏អ៊ូអរ តែមានក្តីស្រមៃចង់រស់នៅជនបទ ក្នុងជីវិតដែលស្ងប់ស្ងាត់ ផ្ទុយពីជីវិតបច្ចុប្បន្នរបស់នាង។

ទាំងនេះសុទ្ធតែជា ប្រភេទ anime ដែលពេញនិយមសម្រាប់ មនុស្សពេញវ័យ ដែលទទួលបានការចាប់អារម្មណ៍ច្រើនបំផុត ដោយសារតែការរចនា តួរអង្គ ក្រាហ្វិក សាច់រឿង និង គំនិតអប់រំនៃរឿងនីមួយៗសុទ្ធតែល្អៗ ដែលអ្នកគួរតែសាកល្បងមើល។
បញ្ចេញមតិយោបល់