អ្នកណាមិនច្រណែន ចង្កេះតូចអង្ក្រងរបស់ Lisa កំពុងអង្រួនពិភពលោក

News-&-Entertainment-

ដូចដែលហ្វេនរបស់ក្រុម BLACKPINK បានដឹងរួចមកហើយថា Lisa តែងតែបង្ហោះរូបថតផ្សេងៗរបស់នាងនៅលើគណនី Instagram ផ្ទាល់ខ្លួន ចែកជូនទៅដល់អ្នកគាំទ្រនៅទូទាំងប្រទេស ជាមួយនឹងរូបថតស្អាតៗគ្រប់ប្រភេទ ហើយថ្មីៗនេះអ្នកគាំទ្រកំពុងជ្រួលច្របល់ ចំពោះសមាមាត្ររាងកាយដ៏ឥតខ្ចោះរបស់នាង។

ជាក់ស្តែង រូបថតចុងក្រោយរបស់ lisa គឺជាការថតរូប Selfie នៅពីមុខកញ្ចក់របស់នាង បង្ហាញពីរូបរាងទាំងមូល ហើយភ្លាមៗក្រោយរូបភាពបានបង្ហោះ គ្រប់គ្នាក៏បានបង្ហាញការ​សរសើរ​ចំពោះ​ដើមទ្រូង​មូលក្លំ ចង្កេះ​តូច និង​ត្រគាក​​សាយរបស់តារាស្រីរូបនេះ​ពេញ​បណ្ដាញ​សង្គម ដែល​ធ្វើ​ឲ្យ​ trending នៅ​លើ​គេហទំព័រ​ផ្សេងៗផងដែរ។

មិនតែប៉ុណ្ណោះ អ្នកគាំទ្រក៏តែងតែប្រៀបធៀប Lisa ទៅនឹងតារាម៉ូដែលផ្សេងៗថែមទៀត ដោយសរសើរនាងចំពោះប្រភេទសមាមាត្ររាងកាយដែលស្គម ប៉ុន្តែស្អាត និងមានសុខភាពល្អ។

ប្រភព ៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង