ស្គាល់បងទីងអត់!!តារាស្រីហុងកុងប្រចាំ TVB Charmaine Sheh កំពុងរីករាយនឹងការថតនៅប្រទេសម៉ាឡេស៊ី

Vachana-Website4-News-Entertainment-Ad

ទោះបីជាមមាញឹក​ថត​រឿង​ភាគថ្មី​ដែល​ទើបនឹងចេញថ្មីនេះជម្លោះត្រកូលមុខជំនួញ វគ្គ 2 (Modern Dynasty 2 )ក៏ពិតមែន ប៉ុន្តែ តារា​សម្ដែងស្រី Charmaine Sheh(បងទីង) ក៏នៅតែមានភាពរីករាយក្នុងរង្វង់សិល្បៈជាមួយមិត្តរួមការងារជាមួយនាងនៅ ប្រទេសម៉ាឡេស៊ី។

លើសពីនេះ Charmaine ធ្លាប់បានបង្ហើបថា ឱកាសបានធ្វើការជាមួយ Raymond គឺជាការលើកទឹកចិត្តដ៏ខ្លាំងមួយរបស់នាងសម្រាប់ការថតរឿង Modern Dynasty 2 ខណៈពេលដែលអ្នកគាំទ្រ និងអ្នកទស្សនាមានការរំភើបជាខ្លាំង ក្រោយពីរឿងមួយបានបង្ហាញពីការសហការគ្នាដ៏ល្អរបស់អ្នកទាំងពីរ ដូចជារឿង ក្នុងស៊េរី Line Walker1។

មិនតែប៉ុណ្ណោះ ក្រៅពីនេះ Charmaine ក៏​បាន​ទទួល​ងារ​ជា​ស្តេច​ផ្លែឈើផងដែរ គឺផ្លែទុរេន ដោយមិនអស់ចិត្ត អ្នក​ទេសចរ​នៅ​តំបន់​ត្រូពិច​អាស៊ីអាគ្នេយ៍ ត្រូវបានតារា​ស្រី​នាំ ​ទៅ​ភ្លក់​អាហារ​តាម​ផ្លូវ​នៅ​ផ្សារ​ក្នុង​ស្រុក និងបង្ហាញពីជំនាញធ្វើម្ហូបរបស់នាងនៅតូបលក់ដូរក្នុងស្រុក ហើយនាងបានបង្ហាញស្នាដៃក្នុងការចៀនគុយទាវបុរាណខ្លួនឯងដែលគេស្គាល់ថា Char Kway Teow ថែមទៀតផង។

នៅពេលនោះ Raymond ក៏បានចូលរួមនៅក្នុងភាពសប្បាយរីករាយផងដែរ ដោយមានមន្តស្នេហ៍ដ៏ប៉ិនប្រសប់ក្នុងនាមជាអ្នកធ្វើម្ហូប នៅពេលដែលគាត់ធ្វើគុយទាវយ៉ាងជំនាញ ដែលទទួលបានការសរសើរពីអ្នកនិយមលេងអ៊ីនធឺណិត។

ប្រភព៖ Yahoo HK News

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង