Seohyun សមាជិកក្រុម Girls’ Generation គឺជាសមាជិកពៅដ៏ល្បីល្បាញបំផុត នៅក្នុង K-Pop ដែលមិនធ្លាប់មានពីមុនមក នាងគឺជាផ្នែកមួយនៃក្រុមចម្រៀងនារីដ៏ល្បីជុំវិញពិភពលោក ក្នុងនោះតារាស្រីរូបនេះ តែងតែមានភាពស្រស់ស្អាតជានិច្ចតាំងពីនាង ទើបតែបង្ហាញខ្លួនមកម្លេះ។

ថ្មីៗនេះ Seohyun បានចូលរួមការបញ្ចាំងជាលើកដំបូង សម្រាប់រឿង Road to Boston សម្រស់របស់នាងបានធ្វើឲ្យគ្រប់គ្នាភ្លាំងភ្លឹក ក្នុងសម្លៀកបំពាក់ម៉ាក Diesel ពណ៌ខ្មៅ និងស្បែកជើងកវែង អមជាមួយនឹងកាបូបពណ៌ប្រាក់របស់នាង។

បន្ថែមពីនេះ អ្នកគាំទ្របានកត់សម្គាល់ថា Seohyun ហាក់ដូចជាស្រកទម្ងន់ ព្រោះមុខរបស់នាងតូចជាមុនច្រើន ហើយការសម្រកទម្ងន់នេះ បានធ្វើឲ្យនាងមើលទៅចាស់ទុំ និងកាន់តែក្មេងស្រស់ស្អាតមិនចាញ់កាលពីឆ្នាំ ២០១៣ ដែលនាងស្ថិតនៅក្នុងអាវក្នុងពណ៌ស និងអាវក្រៅពណ៌ប្រផេះនោះទេ ទើបធ្វើឲ្យគ្រប់គ្នាលើកសរសើនាងមិនដាច់ពីមាត់។

ប្រភព៖ Koreaboo