កាន់តែច្បាស់ ហ្វេនឃើញ Frédéric នាំ Lisa និងឪពុកម្តាយរបស់នាង ដើរលេងថ្ងៃអុំទូក

News-&-Entertainment-

កាលពីដើមសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសថៃ បានរាយការណ៍ថា គូស្នេហ៍ដែលមានពាក្យចចាមអារ៉ាម Lisa សមាជិកក្រុម BLACKPINK គឺ Frédéric Arnault បានអមដំណើរនាង ក្នុងដំណើរវិលត្រលប់មកផ្ទះវិញរបស់តារាស្រីរូបនេះ នាពេលថ្មីៗនេះ។

កាល​ពី​ថ្ងៃ​ទី ១០ ខែ​កញ្ញា កន្លងទៅ អ្នក​ប្រើប្រាស់ YouTube បាន​ចែក​រំលែក​លើ SNS ថា Lisa កំពុង​ចំណាយ​ពេលវេលាសម្រាករបស់នាង ​នៅ​ប្រទេស​ថៃ ហើយឥឡូវនេះ មានពាក្យចចាមអារ៉ាមថា Lisa និង Frédéric Arnault ក៏ត្រូវបានគេប្រទះឃើញ ជិះទូកលេងតាមដងទន្លេចៅប្រាយ៉ា ដោយមានឪពុកម្តាយរបស់ Lisa ទៅជាមួយផងដែរ។

គួររំលឹកផងដែរថា ពេលទៅលេងប្រទេសថៃ មានគេនិយាយថា លោក Frédéric Arnault បានចូលរួមក្នុងពិធីបើកសម្ភោធស្មាតហ្វូន “TAG Heuer” នៅ Siam Paragon ដែល Frédéric Arnault គឺជាកូនប្រុសទីបីរបស់ Bernard Arnault នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រណីត របស់បារាំង ‘Moët Hennessy Louis Vuitton SE’ ។

ប្រភព ៖​ Allkpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង