ប្រាកដណាស់ថា អ្នកគាំទ្រជាច្រើន គឺមានក្តីស្រម៉ៃចង់ធ្វើការនៅក្រុមហ៊ុនដែល អាយដលរបស់ពួកគេជ្រកកោន ហើយមួយក្នុងចំណោមក្រុមហ៊ុនជាច្រើន ក៏មាន SM Entertainment ដែលជាក្រុមហ៊ុនធំផងដែរ។
តែសំណួរសួរថា តើក្រុមហ៊ុន SM នឹងទទួលហ្វេនឲ្យធ្វើការ ក្នុងក្រុមហ៊ុនដែរទេ?

ពេលនេះ អ្នកមិនបាច់ឆ្ងល់ទៀតទេ ក្រោយពេលដែលលោក Lee Seok Hoon បានជួបជាមួយបុគ្គលិក SM Entertainment ហើយបានឆ្លៀតឱកាសសួរសំណួរមួយនេះ។
ចំណែកចម្លើយនោះគឺ បាន អ្នកគាំទ្រក៏ក្រុមហ៊ុនទទួលឲ្យធ្វើការដែរ ដរាបណាអ្នកពូកែក្នុងការងារដែលអ្នកបានដាក់ពាក្យ និងចេះបែងចែកពេលវេលាការងារ និងភាពផ្ទាល់ខ្លួនបានល្អ។

ប្រភព៖ Koreaboo
បញ្ចេញមតិយោបល់