កង្វះជាតិកាល់ស្យូមកម្រិតដំបូងៗ ជាធម្មតាវាស្រាលប៉ុណ្ណោះ ប៉ុន្តែបើគ្មានការព្យាបាល វាអាចក្លាយជាការគំរាមកំហែងដល់អាយុជីវិតរបស់អ្នក។ លើសពីនេះ ការកង្វះជាតិកាល់ស្យូមរយៈពេលវែងអាចនាំអោយមានការផ្លាស់ប្តូរធ្មេញ ភ្នែកឡើងបាយ និងជំងឺពុកឆ្អឹង ដែលបណ្តាលឱ្យឆ្អឹងផុយជាដើម។
ក្នុងអត្ថបទនេះ នឹងពណ៌នាអំពី បញ្ហាប្រឈមហានិភ័យនៃរាងកាយរបស់អ្នកពីការកង្វះជាតិកាល់ស្យូម ៖
១. បញ្ហាសាច់ដុំ
កង្វះជាតិកាល់ស្យូម បណ្តាលឲ្យរាងកាយអ្នក ឈឺសាច់ដុំ រមួលក្រពើ ឈឺចាប់នៅភ្លៅ ស្ពឹកដៃជើងពេលដើរ ឬធ្វើចលនា ព្រមទាំងញ័រដៃ ដៃជើង ដោយរោគសញ្ញាទាំងនេះអាចកើតមានឡើងជាញឹកញាប់។

២. អស់កម្លាំងក្នុងខ្លួន
កម្រិតជាតិកាល់ស្យូមទាប អាចបណ្តាលឱ្យអស់កម្លាំងខ្លាំង ខ្សោះៗក្នុងខ្លួន គ្មានកម្លាំងកំហែង វាក៏អាចនាំឱ្យមានការគេងមិនលក់ផងដែរ។ លើសពីនេះ អាការៈអាចនឹងការឈឺក្បាលស្រាល វិលមុខ និងអ័ព្ទក្នុងខួរក្បាល ដែលបង្កើតឲ្យខ្វះការផ្តោតអារម្មណ៍ ភ្លេចភ្លាំង និងច្របូកច្របល់។

៣. រោគសញ្ញានៃក្រចកនិងស្បែក
កង្វះជាតិកាល់ស្យូមយូរអង្វែងអាចបណ្តាលឱ្យ ស្បែកស្ងួត ក្រចកស្ងួតខូច និង រលាកស្បែកដែលអាចនាំឱ្យរមាស់ ជាពិសេសឡើងកន្ទួលក្រហមលើស្បែក។

៤. ជំងឺពុកឆ្អឹង
ឆ្អឹង ត្រូវការផ្ទុកជាតិកាល់ស្យូម កម្រិតខ្ពស់ដើម្បីរក្សាឱ្យឆ្អឹងកាន់តែរឹងមាំ។ នៅពេលដែលជាតិកាល់ស្យូមសរុបមានកម្រិតទាប រាងកាយអាចបង្វែរផ្នែកខ្លះចេញពីឆ្អឹង ដែលធ្វើឱ្យពួកវាងាយផុយ និងងាយនឹងរងរបួស។ លើសពីនេះ ការមានជាតិកាល់ស្យូមតិចពេកយូរៗទៅ អាចបណ្តាលឱ្យពុកឆ្អឹងដែលជាការថយចុះនៃដង់ស៊ីតេសារធាតុរ៉ែនៅក្នុងឆ្អឹង និងអាចនាំឱ្យមានជំងឺពុកឆ្អឹង ដែលបណ្តាលឱ្យឆ្អឹងស្តើង និងងាយនឹងបាក់ឆ្អឹង។
៥. បញ្ហាធ្មេញ
នៅពេលដែលរាងកាយខ្វះជាតិកាល់ស្យូម វាអាចនាំអោយមានបញ្ហាមាត់ធ្មេញ រួមមាន ធ្មេញពុក ធ្មេញផុយ រលាកអញ្ចាញធ្មេញ
ឫសធ្មេញខ្សោយជាដើម។ ម្យ៉ាងទៀត កង្វះជាតិកាល់ស្យូមចំពោះទារកអាចធ្វើឱ្យខូចខាតការលូតលាស់នៃធ្មេញ។

៦. ជំងឺបាក់ទឹកចិត្ត
ប្រភពដែលទុកចិត្តបានបង្ហាញថា កង្វះជាតិកាល់ស្យូមអាចទាក់ទងនឹងជំងឺផ្លូវចិត្ត ដូចជា ជំងឺបាក់ទឹកចិត្ត គិតច្រើន អារម្មណ៍មិនស្ងប់ តែងតែរវើរវាយ បើទោះបីជាការបញ្ជាក់នេះនឹងត្រូវការការស្រាវជ្រាវបន្ថែមទៀតក៏ដោយ។

ឧស្សាហ៍សង្កេត និងពិនិត្យមើលជាតិកាល់ស្យូមនៅក្នុងខ្លួនរបស់អ្នក ដើម្បីកុំឲ្យប្រឈមចំពោះបញ្ហាសុខភាពដូចដែលបានបង្ហាញខាងលើ។ ប្រសិនបើអ្នកមាន អាការៈដូចខាងលើតិចតួច គួរតែទទួលទានអាហារណាដែលមានជាតិកាល់ស្យូម ដើម្បីបន្ថែមឲ្យរាងកាយរបស់អ្នកទទួលបាន។
ប្រភព ៖ medicalnewstoday.com