គ្រប់គ្នាសរសើរ Kylie Jenner មិនដាច់ពីមាត់ អំពីរូបរាងដូចនាឡិកាខ្សាច់ មិនគួរឲ្យជឿរបស់នាង

News-&-Entertainment-

ដូចគ្រប់គ្នាបានដឹងរួចមកហើយថា Kylie Jenner បានក្លាយជាមហាសេដ្ឋីស្រី ដែលបង្កើតដោយខ្លួនឯង ក្មេងជាងគេបំផុតនៅលើពិភពលោក មិនតែប៉ុណ្ណោះថ្មីៗនេះ នាង​បាន​ផ្តួចផ្តើម​នូវ​ស្តង់ដារ​សម្រស់​ថ្មី​ជាច្រើន​ ដូចជា​បបូរមាត់​ ពណ៌ស្បែក​ និង​ជាពិសេស​រាង​នាឡិកាខ្សាច់ដ៏​សិច​ស៊ី​ផងដែរ។

វាត្រូវបានគេដឹងថា Kylie Jenner មានរាងកាយដ៏ទាក់ទាញ ជាមួយនឹងសមាមាត្រខុសៗគ្នា ប៉ុន្តែសាធារណជននៅតែមានការភ្ញាក់ផ្អើល ចំពោះការបង្ហាញខ្លួនរបស់នាងនៅក្នុងកម្មវិធី Schiaparelli ដែលជាផ្នែកមួយនៃសប្តាហ៍ម៉ូតប៉ារីស។

ក្នុងនោះ តារាស្រីរូបនេះបានស្លៀក​ឈុត​ដ៏​ភ្លឺ​រលោង ​ដែល​បំផុស​គំនិត​ដោយ Marilyn Monroe ក្នុងឈុតនេះ Kylie Jenner គឺ​ស្អាត និង​សិចស៊ី​ដូច​តារា​ហូលីវូដ ជាពិសេស រាងកាយដ៏ល្អឥតខ្ចោះរបស់សមាជិកក្មេងជាងគេ នៃគ្រួសារ Kardashian គឺ Jenner នៅតែស្រស់ស្អាតគួរឲ្យទាក់ទាញ ទោះបីជាតាមរយៈកាមេរ៉ាធម្មតាក៏ដោយ។

នេះសបញ្ជាក់ឱ្យឃើញថា Kylie Jenner មិនត្រូវការកម្មវិធី Photoshop ដើម្បីនៅតែជារូបតំណាងសម្រស់ ដ៏ល្អឥតខ្ចោះក្នុងក្រសែភ្នែកអ្នកគាំទ្រជាច្រើននោះទេ។

ប្រភព៖ kenh14

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង